ប្រកាសថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ ៥៨៩ នាក់ និង មានអ្នកស្លាប់ ២០ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៨៩ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៤៨ នាក់ ។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ២០ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៨០ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៩៧៥២៤ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៩២៤៩៥ នាក់
– អ្នកស្លាប់មានចំនួនសរុប ២០០៧ នាក់ ៕
ខាងក្រោមនេះជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល ៖