សោកស្តាយណាស់! តារាកំប្លែងភេទទី ៣ នាយពាង បានទទួលមរណៈភាពហើយ ដោយសារជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១ នេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការសោកស្តាយ និង ស្រណោះអាល័យយ៉ាងខ្លាំងចំពោះតារាកំប្លែងភេទទី៣ នាយ ពាង ព្រោះថា តារាកំប្លែងរូបនេះបានទទួលមរណៈភាពបាត់បង់ជីវិតទៅហើយ ព្រោះតែជំងឺកូវីដ-១៩ ។
បើតាមហ្វេសប៊ុកផេក សិល្បៈករកម្ពុជា បានឱ្យដឹងថា គ្រួសារនាយពាង បានតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ទាំងមួយគ្រួសារតែម្ដង ។ ដោយសារតែមានជំងឺប្រចាំកាយ បូករួមនឹងឆ្លងជំងឺកូវីដ-១៩ ផងនោះ ទើបធ្វើឱ្យតារារូបនេះ បាត់បង់ជីវិតបែបនេះ។ ចំណែកឯ សាកសព របស់តារាកំប្លែងរូបនេះ ក៏គេពុំទាន់ដឹងថា ក្រុមគ្រួពេទ្យយកទៅបូជានៅទីណានៅឡើយទេ។
ទន្ទឹមនឹងការបាត់បង់តារាកំប្លែងរូបនេះ ក្នុងនោះ គេក៏ឃើញមានមហាជនជាច្រើនបានសម្ដែងនូវការសោកស្តាយ ព្រោះកន្លងមកតារាកំប្លែង នាយពាង តែងតែបង្កើនសំណើចជូនមហាជនមករហូត តែអកុសលព្រោះតែជំងឺកូវីដ-១៩ បានឆក់យកជីវិតតារារូបនេះចាកចេញទៅ គ្មានថ្ងៃត្រឡប់៕