សូមប្រយ័ត្ន! អ្នកសារព័ត៌មានរ៉យទ័រម្នាក់រកឃើញកូវីដ ហើយបានទៅក្រសួងការបរទេស ថ្ងៃទី ២៣ ខែមិថុនា
កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងស្តីពីករណីអ្នកសារព័ត៌មានរបស់រ៉យទ័រប្រចាំនៅប្រទេសកម្ពុជាម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដោយបានទៅយកព័ត៌មាននៅក្រសួងការបរទេស កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ។
នៅក្នុងនោះផងដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅ ឬ មានទំនាក់ទំនងជាមួយអ្នកសារព័ត៌មានខាងលើ សូមធ្វើការរក្សារគម្លាត ដោយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕