សូមជ្រាប! ចាប់ពីស្អែកទៅ ផ្នែកខ្លះនៃសង្កាត់ចោមចៅទី២ និង សង្កាត់ចោមចៅទី៣ កំណត់ជា «តំបន់លឿងទុំ» ១៤ ថ្ងៃ
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ ៣ នៃសង្កាត់ចោមចៅទី ២ ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង ២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន ២ នៃសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» ។
ក្នុងនោះផងដែរ តាមរយៈប្រការ ១ នៅក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា ការអនុវត្តន៍គឺគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១០ ខែមិថុនា រហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ៕
សូមអានសេចក្ដីប្រកាស និង ទស្សនាផែនទីនៅខាងក្រោម ៖