ត្រេកអរណាស់! មិញៗនេះ វ៉ាកសាំងកូវីដ-១៩ ចំនួន ១ លានដូស បានមកដល់កម្ពុជាទៀតហើយ
នៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងវ៉ាក់សាំងកូវីដ-១៩ ចំនួន ១ លានដូស បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលត្រូវបានទទួលដោយផ្ទាល់ពីសំណាក់ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ ។
គួរឱ្យដឹងផងដែរថា វ៉ាក់សាំងកូវីដ-១៩ ចំនួន ១ លានដូសដែលបានមកដល់នៅព្រឹកនេះ គឺមាន វ៉ាក់សាំង Sinovac ចំនួន ៥០ ម៉ឺនដូស និង វ៉ាក់សាំង Sinopharm ចំនួន ៥០ ម៉ឺនដូស ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ ការមកដល់នៃវ៉ាក់សាំង ចំនួន ១ លានដូសនៅថ្ងៃនេះ ស្របពេលដែលកម្ពុជា កំពុងអនុវត្តន៍យុទ្ធសាស្ត្រផ្ការីក ពង្រីកការចាក់វ៉ាក់សាំង នៅក្នុងរាជធានីភ្នំពេញចាប់ពីតំបន់ប្រឈម រីកសាយភាយទៅកាន់តំបន់ខេត្តផ្សេងៗ ៕