ព្រួយណាស់! ស្រ្តីមេផ្ទះជាអ្នកជំងឺកូវីដ-១៩ ម្នាក់ បានទៅទិញអីវ៉ាន់នៅផ្សារម៉ាក្រូ ស្ទើរាល់ថ្ងៃ
នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅផ្សារម៉ាក្រូ ដោយសារមានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ជាស្ត្រីមេផ្ទះ បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារនៅទីនោះ ។
ស្របគ្នានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋដែលបានទៅកាន់ ទីតាំងខាងលើនេះ សូមធ្វើការតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅមុនថ្ងៃ ឬ ក្រោយថ្ងៃអ្នកជំងឺបានទៅ បើមានការសង្ស័យត្រូវប្រញាប់ទៅធ្វើតេស្តយកសំណាករកមេរោគកូវីដ-១៩ ជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ។
ដោយឡែកប្រសិន បើមានករណីសង្ស័យអាចទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕
ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩