ព្រួយណាស់! ស្រុក ២ នៅសៀមរាប ផ្ទុះឆ្លងកូវីដបន្តគ្នា ខណៈប្រភពចម្លងរកមិនទាន់ឃើញនៅឡើយ
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ទៅលើស្រុកចំនួន ២ ដែលមានដូចជា ស្រុកសូទ្រនិគម និង ស្រុកជីក្រែង ដែលមានអ្នកឆ្លងសរុបចំនួន ៦៦ នាក់ ក្នុងនោះមាន ៖
- ស្រុកសូទ្រនិគមចំនួន ៣១ នាក់
- និងស្រុកជីក្រែងចំនួន ៣៥ នាក់
រដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា ជុំវិញករណីផ្ទុះឆ្លងខាងលើ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ដែលពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះនៅឡើយទេ ។
អាស្រ័យហេតុនេះ ដើម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឱ្យ សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និង បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬ ឆ្លងកាត់ភូមិសាស្រ្តនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និង ចូលរួមអនុវត្តនូវវិធានការដូចមានចែងក្នុងសេចក្ដីលម្អិតនៅខាងក្រោម ។
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖