ដឹងការពិតហើយ! រដ្ឋបាលរាជធានី មិនបង្ហាញអត្តសញ្ញាណ និង តួលេខអ្នកឆ្លង ដោយសារមូលហេតុនេះ
កម្ពុជា ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅប៉ុន្មានថ្ងៃចុងក្រោយនៃចុងខែឧសភា ឈានចូលខែមិថុនានេះ មហាជនសង្កេតឃើញថា រដ្ឋបាលរាជធានីភ្នំពេញ ពុំបានបង្ហាញឱ្យសាធារណៈជនដឹងនូវ តួរលេខអ្នកឆ្លង និង អត្តសញ្ញាណអ្នកឆ្លង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដូចកាលមុនៗឡើយ ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នាមានចម្ងល់ជាខ្លាំង ទាក់ទិនទៅនឹងបញ្ហានេះ ។
ជុំវិញរឿងនេះដែរ តាមរយៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ហេតុផលយ៉ាងច្បាស់ តាមរយៈវិទ្យុវាយោ ឱ្យបានដឹងថា ខាងរដ្ឋបាលពុំបង្ហាញជាសាធារណៈនូវអត្តសញ្ញាណអ្នកឆ្លង ដោយសារមានការលើកឡើងពីអង្គការសុខភាពពិភពលោក WHO និង កុំឱ្យមានការប៉ះពាល់ទើបខាងរដ្ឋបាលរាជធានីភ្នំពេញពុំបានផ្សាយជូនដូចសព្វមួយដង ។
បន្ថែមលើសពីនេះ លោកបានមានប្រសាសន៍បន្តថា «ណាមួយទៀត មន្ត្រីខ្ញុំត្រូវទៅធ្វើការងារផ្សេងទៀតច្រើន ដើម្បីទប់ទល់ជាមួយនឹងកូវីដ-១៩ ហើយខ្ញុំយល់ថាការផ្សាយនេះមិនជាប្រយោជន៍សម្រាប់ការពារប៉ុន្មាន ទើបខាងខ្ញុំបានលុបកម្មវិធីនេះចោលមួយ ដោយដកមន្ត្រីរបស់ខ្ញុំ ទៅធ្វើការងារទប់ស្កាត់សំខាន់ផ្សេងៗទៀត» ៕