កំពតអើយ! ម្សិលមិញបម្រាមគោចរ ថ្ងៃនេះប្រកាសបិទផ្សាររាត្រីក្នុងក្រុងសិន ព្រោះមានអ្នកលក់ឆ្លងកូវីដ
រដ្ឋបាលក្រុងកំពត តាមរយៈ លិខិតចុះថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មាន ស្តីពីការផ្អាកជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរគ្រប់ប្រភេទ ក្នុងផ្សាររាត្រីកំពត ស្ថិតនៅភូមិកំពង់បាយ ខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
រដ្ឋបាលក្រុងបានបញ្ជាក់ផងដែរថា ការផ្អាកជាបណ្ដើអាសន្ននូវទីតាំងខាងលើនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលថ្មីៗនេះ មានករណីវិជ្ជមានកូវីដ-១៩ ទៅលើអាជីវករ តូបលេខ D-08, 09 ស្វាមីអ្នកស្រី នាង សុខ ដែលបានតេស្តរួចមកហើយ ។
អាស្រ័យហេតុនេះហើយ ទើបរដ្ឋបាលក្រុងកំពត សម្រេចផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទ ក្នុងផ្សាររាត្រីកំពត ជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៏ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ ២០២១ ៕
សូមអានសេចក្ដីប្រកាសនៅខាងក្រោម ៖