ទឹកចិត្តមហាធំធេង! ជាគ្រូពេទ្យព្យាបាលជំងឺហើយ នៅជាគ្រូបង្រៀនដល់ក្មេងៗកើតកូវីដទៀត
មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពក្រុមគ្រូពេទ្យជួរមុខ ជួយបង្រៀនក្មេងៗបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈមានកុមារមួយចំនួនវិជ្ជមានកូវីដ-១៩ ត្រូវសម្រាកព្យាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ។
ដោយមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការមើលថែទាំអ្នកជំងឺកូវីដ រួមទាំងព្រះសង្ឃ និង ជាពិសេសក្មេងៗផងនោះ ក្រុមគ្រូពេទ្យជួរមុខដែលប្រកបទៅដោយពហុជំនាញ មិនត្រឹមតែជួយព្យាបាលឱ្យជាសហស្បើយទេ តែថែមទាំងចេះបង្កជាបរិយាកាសសប្បាយរីករាយ ច្រៀងរាំ និង បង្រៀនប្អូនៗកុមារដែលកំពុងសម្រាកព្យាបាលទៀតផង ទាំងនេះសឱ្យឃើញពីសមានចិត្តក្នុងការយកទុកដាក់ខ្ពស់ ដូចមានកាលើកឡើងតាមរយៈផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោថា «សកម្មភាពក្រុមគ្រូពេទ្យយើងកំពុងបង្រៀនប្អូនៗកុមារ យើងនឹងផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្អូនៗកុមារ និង អ្នកនៅជុំវិញខ្លួនរបស់យើង» ។
មហាជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីបានឃើញសារនេះរួចហើយ បានស៊ែចែករំលែកបន្តគ្នាពីមួយទៅមួយ អមដោយពាក្យកោតសរសើរទៅដល់ក្រុមគ្រូពេទ្យជួរមុខយើង ដែលប្រកបទៅដោយពហុជំនាញ មិនត្រឹមតែព្យាលទេថែមទាំងចេះបង្រៀនទៀត ៕
ប្រភព ៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ