ក្ដៅៗ! រកឃើញបុគ្គលិក Zando មុខផ្សារទំនើប City Mall កើតកូវីដ-១៩ អ្នកពាក់ព័ន្ធសូមដាក់ខ្លួនដោយឡែក
នៅល្ងាចថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានស្ដីពីការរកឃើញ អ្នកជំងឺកូវីដ-១៩ ម្នាក់ ជាបុគ្គលិកធ្វើការនៅជាន់ទី ៣ នៃហាងលក់សម្លៀកបំពាក់ Zendo សាខាទល់មុខ ផ្សារទំនើប City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។
ខាងអនុគណៈកម្មការបានបញ្ជាក់ផងដែរថា អ្នកជំងឺបានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក ខណៈអ្នកប៉ះពាល់ទាំងនោះ បានទៅយកសំណាករួចរាល់ហើយ ។
ក្នុងនោះផងដែរ ក្រុមការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕