អឺះ! កូវីដវាយលុកដល់ហាង Mobile Coffee មានបុគ្គលិកពាក់ព័ន្ធ ៤ នាក់ មិនទាន់យកសំណាក
នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បានទៅអង្គុយផឹកកាហ្វេ នៅហាង Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ ៤៥០ កែងផ្លូវ ១៣៥ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមរយៈការផ្ដល់ព៌ត៌មានពីខាងអនុគណៈកម្មការ បានឱ្យដឹងទៀតថា ជុំវិញរឿងនេះ មានបុគ្គលិក ៤ នាក់ ធ្វើការនៅទីតាំងខាងលើនេះ បានពាក់ព័ន្ធ និង មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ២ ខែមិថុនា ។
ក្នុងនោះក្រុមការងារ បានអំពាវនាវដល់ពលរដ្ឋដែលបានទោហាងកាហ្វេខាងលើ ចាប់ពីថ្ងៃទី ២៦ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕