ថ្ងៃនេះ ក្រសួងរកឃើញអ្នកដំណើរពីបរទេស ជាង ៣០ នាក់ មានជំងឺកូវីដ-១៩
នៅថ្ងៃទី២ ខែមិថុនា ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៧៥០ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៣៤ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ៩៦៥ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣១៤៦០ នាក់
– អ្នកជាសះស្បើយមានចំនួន ២៤០៤២ នាក់
– អ្នកស្លាប់ចំនួន ២៣០ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ៩៦៥ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖