ហានិភ័យណាស់! ព្រឹកនេះពលរដ្ឋផ្ដុំគ្នា ទៅចាក់វ៉ាក់សាំងនៅវត្តនាគវ័ន ពុំមានរក្សាគម្លាតសោះ
នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា មានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលបានទៅចាក់វ៉ាក់សាំង នៅក្នុងទីតាំង វត្តនាគវ័ន គឺបានឈររង់ចាំផ្ដុំគ្នាយ៉ាងត្រៀបត្រា ពុំរក្សាគម្លាតបានត្រឹមត្រូវឡើយ ។
តាមរយៈរូបភាពសកម្មភាពផ្ដុំគ្នានេះហើយ បានធ្វើឱ្យមហាជន ក៏ដូចជាខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ មានការព្រួយបារម្ភ នូវការធ្វេសប្រហែសមួយនេះ ដែលអាចនឹងបង្ករជាហានិភ័យជាយថាហេតុ ។ អាស្រ័យហេតុនេះ ខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមឱ្យបងប្អូន ពាក់ម៉ាស់ និង រក្សាគម្លាត ពេលទៅចាក់វ៉ាក់សាំង និងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលជុំវិញរឿងនេះ ៕
ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩