កុំប្រហែស! នៅដើមខែនេះ រកឃើញអ្នកដំណើរចូលកម្ពុជា កើតកូវីដ-១៩ ជាង ៣០ នាក់ទៀតហើយ
នៅថ្ងៃទី១ ខែមិថុនា ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៦១៦ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៣១ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ៩៣១ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣០៧១០ នាក់
– អ្នកជាសះស្បើយមានចំនួន ២៣៣៨៩ នាក់
– អ្នកស្លាប់ចំនួន ២២០ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ៩៣១ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖