ប្រកាសបន្ទាន់! បុរសម្នាក់រត់គេចខ្លួនបាត់មិនធ្វើតេស្ត ខណៈអ្នកនៅបន្ទប់ជាមួយ ២ នាក់កើតកូវីដ
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា មានបុរសម្នាក់ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីអ្នករស់នៅក្នុងបន្ទប់ជាមួយខ្លួនចំនួន ២ នាក់ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ។
អាស្រ័យហេតុនេះ ខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសឱ្យសាម៉ីខ្លួន ប្រសិនបើបានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និង កុំចម្លងដល់អ្នកដទៃ ។ ក្នុងនោះផងដែរ ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីយកមកអនុវត្តន៍វិធានការសុខបាល ចៀសវាងការចម្លងទៅកាន់អ្នកដទៃ ៕