វីវរហើយ! វៀតណាមរកឃើញមេរោគកូវីដបំប្លែងថ្មីឆ្លងតាមខ្យល់ កូនកាត់ពូជឥណ្ឌា និង អង់គ្លេស
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក បានឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះថា ប្រទេសខ្លួនបានរកឃើញមេរោគកូវីដ-១៩ ពូជបម្លែងថ្មីមួយប្រភេទទៀតហើយ ដោយជាការផ្សំគ្នារវាងពូជឥណ្ឌា និង អង់គ្លេស ដែលធ្វើឱ្យវាអាចចម្លងបានកាន់តែលឿនត្រឹមតាមរយៈខ្យល់អាកាសប៉ុណ្ណោះ ។
ដោយឡែក អង្គការសុខភាពពិភពលោក នៅមិនទាន់បានឆ្លើយតបភ្លាមៗទាក់ទងទៅនឹងការសុំឱ្យមានការអធិប្បាយអំពីមេរោគបម្លែងប្រភេទថ្មីនៅឡើយនោះទេ ។ យ៉ាងណាមិញ បន្ទាប់ពីធ្វើការទប់ស្កាត់ការរាតត្បាតបានប្រហែលមួយឆ្នាំ ឥលូវនេះវៀតណាមកំពុងប្រឈមមុខជានឹងការវាយលុកជាលើកទីពីរយ៉ាងគំហុក ចាប់តាំងពីដើមខែមេសាមក ធ្វើឱ្យករណីសរុបកើនដល់ ៦ ៣៩៦ ករណី ជាមួយករណីស្លាប់ ៤៧ ករណីផងដែរ ។
តាមការឱ្យដឹងរបស់រដ្ឋាភិបាល ប្រទេសនេះមានប្រជាជនបានទទួលវ៉ាក់សាំងកូវីដ-១៩ បានប្រហែល ២.៩ លានដូសហើយ ជាមួយវ៉ាក់ប្រភេទខុសៗគ្នា ក្នុងចំណោមប្រជាជនប្រមាណ ៩៨ លាននាក់ ៕
ប្រភព៖ CNA