អាសូរណាស់! ធ្វើតេស្តរកឃើញគូស្នេហ៍មួយគូ វិជ្ជមានកូវីដ-១៩ ក្នុងថ្ងៃភ្ជាប់ពាក្យ
រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ក្រុមការងារយកសំណាកកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២ នាក់ ក្នុងថ្ងៃភ្ជាប់ពាក្យរបស់អ្នកទាំងពីរ តាមរយៈការធ្វើតេស្តរហ័ស ។
គូស្នេហ៍ទាំង ២ មានអត្តសញ្ញាណដូចខាងក្រោម ៖
១. ឈ្មោះ យោន សោយទ្រី ភេទប្រុស អាយុ ២២ ឆ្នាំ
២. ឈ្មោះ អៀង សូជីង ភេទស្រី អាយុ ២១ ឆ្នាំ
អ្នកទាំងពីរជាគូដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យមួយ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ។ បច្ចុប្បន្ននេះ អ្នកពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័ក និង ព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ១៦ មករា ក្នុងខេត្តព្រះវិហារ ៕
ប្រភព ៖ រដ្ឋបាលខេត្តព្រះវិហារ