ព្រួយណាស់! រកឃើញអ្នកដំណើរចូលមកកម្ពុជា ចំនួន ២០ នាក់ទៀតហើយ វិជ្ជមានកូវីដ-១៩
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៥៨៨ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ២០ នាក់ ជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា នាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ៨២៤ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៨៨២៥ នាក់
– អ្នកជាសះស្បើយមានចំនួន ២១៣១៥ នាក់
– អ្នកស្លាប់ចំនួន ២០៣ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ៨២៤ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖