គិតមកទល់យប់មិញ អ្នកទោស និង មន្ត្រីពន្ធធនាគារនៅខេត្តកណ្ដាល ជិត ៣០០ នាក់ ឆ្លងកូវីដតគ្នា
គិតតាំងពីដើមខែឧសភាមក ជំងឺកូវីដ-១៩ បានចាប់ផ្ដើមចរាចររាតត្បាតចូលទៅដល់ពន្ធធនាគារមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលផ្ដើមដំបូងដោយខេត្តព្រះសីហនុ រាជធានីភ្នំពេញ និង ចុងក្រោយនេះ គឺមានការផ្ទុះឆ្លងនៅពន្ធធនាគារ នៅក្នុងខេត្តកណ្ដាល ។
ជាក់ស្ដែងបើតាម ប្រភពព័ត៌មានដែលយើងទទួលបាន បានឱ្យដឹងថា គិតមកដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ក្រុមមន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើតេស្តរកឃើញទណ្ឌិត និង មន្ត្រីពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដ-១៩ កើនឡើងដល់ចំនួន ២៩៨ នាក់ហើយ ដែលការឆ្លងនេះត្រូវបានក្រុមគ្រូពេទ្យរកឃើញឆ្លងដំបូង តាំងពីថ្ងៃទី ២៥ ខែឧសភា មានទណ្ឌិតចំនួន ១០៣ នាក់ និង មន្ត្រីពន្ធនាគារចំនួន ៣ នាក់ ដែលជាក់ស្ដែង គិតត្រឹមយប់ថ្ងៃទី ២៩ រកឃើញចំនួនអ្នកឆ្លងកើនឡើងដល់ ២៩៨ នាក់ ។
ជុំវិញរឿងនេះដែរ ខាងមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដោយផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ចៀសវាងអ្នកឆ្លងចេញទៅព្យាបាលនៅខាងក្រៅ ៕
ប្រភព ៖ Fresh News