មិនចាំបាច់កុំចេញក្រៅ! ថ្ងៃនេះ មានអ្នកឆ្លងកូវីដ ៥៩៩ នាក់ ជាសះស្បើយ ៥០២ នាក់ និង ស្លាប់ ២ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៩ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសត្រឹមតែ ២៥ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០២ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៥០២ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៨២៣៧ នាក់
– អ្នកជាសះស្បើយមានចំនួន ២០៩០០ នាក់
– អ្នកស្លាប់ចំនួន ១៩៦ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖