សង្វេគណាស់! លោកយាយអាយុ ៨៨ ឆ្នាំ ត្រូវគ្រូពេទ្យបីឡើងឡានពេទ្យភ្លាមៗ ក្រោយរកឃើញឆ្លងកូវីដ
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥ នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស នៅមូលដ្ឋានក្នុងស្រុកចំនួន ៤ ដូចខាងក្រោម:
១- ស្រុកពាមជរ ចំនួន ១៥ នាក់
២- ស្រុកពារាំង ចំនួន ២ នាក់
៣- ស្រុកមេសាង ចំនួន ៥ នាក់
៤- ស្រុកព្រះស្តេច ចំនួន ៣ នាក់
ជាក់ស្ដែង នៅក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញ នៅលេខរៀងទី ២៥ ចុងក្រោយគេ ក្រុមគ្រូពេទ្យ បានរកឃើញលោកយាយកម្សត់ម្នាក់ វិជ្ជមានកូវីដ-១៩ ដែលមានឈ្មោះ ហេង គន់ អាយុ ៨៨ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង លោកយាយបានប៉ះពាល់ផ្ទាល់ជាមួយនឹងឈ្មោះ ណាល់ រ៉ែ បានយកសំណាកជាលើកទី ១ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ។
គួរឱ្យដឹងដែរថា បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ ។ ដោយឡែករដ្ឋបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវប្រញាប់មកធ្វើតេស្តយកសំណាក ដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖