សូមជ្រាប! ចាប់ពីម៉ោង ០ យប់នេះ ភាគខ្លះនៃខណ្ឌធំៗពីរនៅភ្នំពេញ កំណត់តំបន់លឿងទុំ និង លឿងបន្ថែម ១៤ ថ្ងៃទៀត
កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និង ផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជាតំបន់លឿងទុំ ។
ក្នុងនោះផងដែរ តាមរយៈប្រការ ១ នៅក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា ការអនុវត្តន៍គឺគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ២៧ ខែឧសភា រហូតដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ។
សូមអានសេចក្ដីប្រកាស និង ទស្សនាផែនទីតំបន់ទាំង ២ នៅខាងក្រោម ៖