សូមជ្រាប! ចាប់ពីថ្ងៃ ២៤ ឧសភាតទៅ ផ្សាររដ្ឋទាំងអស់នៅភ្នំពេញ អនុញ្ញាតិឱ្យបើកដំណើរការវិញហើយ
នៅល្ងាចថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដែលក្នុងនោះ លើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និង ផ្សារតាមចិញ្ចើមផ្លូវ ជាដើម ដែលមិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីសម្រេចនៅខាងក្រោម ៖