រាយប៉ាយណាស់! ស្រុកមួយ នៅតាកែវ រកឃើញ លោកតាមេភូមិ អាយុ ៧១ ឆ្នាំម្នាក់ កើតកូវីដ-១៩
នៅរសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលស្រុកបូរីជលសារ ខេត្តតាកែវ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា តាមលទ្ធផលវិភាគរកវត្ថុសំណាកនៅថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ ចំនួន ៣ អ្នក ដែលប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដម្នាក់ ឈ្មោះ កែវ បូរ៉ា រស់នៅភូមិដឹកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។
ដោយឡែក ក្នុងចំណោមអ្នកឆ្លងទាំង ៣ អ្នក ដែលបានប៉ះពាល់ជាមួយបុរសខាងលើ គឺមានលោកតាមេភូមិម្នាក់ បានឆ្លងកូវីដ-១៩ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
- ឈ្មោះ សេក អឹម ភេទប្រុស អាយុ ៧១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ ត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាក់ស្ដែង លោកមានមានមុខរបរ ជាមេភូមិ និងត្រូវបានរកឃើញឆ្លងកូវីដ-១៩ ពីឈ្មោះ កែវ បូរ៉ា រស់នៅស្រុកផ្សេងគ្នា ក្នុងខេត្តតែមួយ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖