ត្រឹម ២៤ ម៉ោងចុងក្រោយ! កម្ពុជារកឃើញអ្នកឆ្លងថ្មី ៣៤៥ នាក់ ស្លាប់ ២ នាក់ និងជាសះស្បើយ ១៣៣៧ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួរលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះមាន ២ នាក់ និងមានអ្នជាសះស្បើយ ចំនួន ១៣៣៧ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២២៨៨៩ នាក់
– អ្នកជាសះស្បើយមានចំនួន ១៤៣៤៣ នាក់
– អ្នកស្លាប់ចំនួន ១៥៦ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖