គួរឱ្យសង្វេគ! ទារកកើតមកមិនទាន់បាន ១ ខួបផង ស្រាប់តែកើតកូវីដ នៅខណ្ឌពោធិ៍សែនជ័យ
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ១៣០ នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬ ប្រយោល ទៅធ្វើតេស្តសុខភាព និង ធ្វើចត្តាឡីស័កឱ្យបានគ្រប់គ្នា ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ។
ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះអ្នកឆ្លងកូវីដ-១៩ ដែលផ្ដល់ដោយ របស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ បានឱ្យដឹងថា មានទារកម្នាក់ អាយុមិនទាន់នឹងបាន ១ ខួបផង ស្រាប់តែរកឃើញវិជ្ជមានកូវីដ-១៩ ដែលមានអត្តសញ្ញាណដូចក្រោម ៖
-ស្ថិតនៅលេខរៀងទី ០៧ ទារក ភេទប្រុស អាយុ ១១ ខែ មានអាស័យដ្ឋានស្នាក់នៅ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕
សូមអានបញ្ជីឈ្មោះលម្អិតនៅខាងក្រោម ៖
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ