លោក ពេជ ពិសិដ្ឋ ដែលមួយរយៈចុងក្រោយនេះ លោកបានអះអាងថាខ្លួនជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ពេលនេះត្រូវបាននគរបាលបញ្ជូនទៅតុលាការហើយ។ នេះបើតាមការឱ្យដឹងពីគណនីដែលមានឈ្មោះ ស៊ន សុភក្ត្រ-Sorn Sopheak នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។
តាមប្រភពបានឱ្យដឹងទៀតថា ការបញ្ជូនខ្លួនលោក ពេជ ពិសិដ្ឋ ល្បីថាជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិទៅតុលាការនេះ ធ្វើឡើងក្រោមបណ្តឹងរបស់លោក ផែង វណ្ណ: ដោយទារសំណង ៤០០ លានរៀល។
សូមរំឭកផងដែរថា តាមរយៈលិខិតរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ បានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ដែលតាំងខ្លួនឯងថាជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគារ (L) ជាន់ទី ១ ក្រសួងមហាផ្ទៃ ខណៈកាលបរិច្ឆេទគឺនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ០៩៖០០ នាទីព្រឹក៕