ជោគជ័យទាំងរឿងបេះដូង និង ជំនួញ! គូស្នេហ៍បុរសសង្ហា បើកហាងនំខេកដ៏ល្បី រកស៊ីកាក់កបខ្លាំងមិនធម្មតា

Share This

Three Bakery គឺជាហាងនំដ៏ល្បីមួយនៅទីក្រុងភ្នំពេញ ទទួលបានការគំាទ្រខ្លាំងពីសំណាក់អ្នកចូលចិត្តនំបែបច្នៃប្រឌិត និង នំខេកប្រណីតៗ។ ជាពិសេស អតិថិជនគាំទ្រសុទ្ធតែអ្នកលំដាប់ខ្ពស់។ ភាពជោគជ័យនៅពីក្រោយហាងនំនេះ បានកើតឡើងពីការចាប់ដៃគ្នារវាងគូស្នេហ៍បុរសមួយគូ អ្នកទាំងពីរសុទ្ធតែសង្ហា និង មានភាពខ្លាំងរៀងខ្លួន។

លោក Billy, photographed by Cheky Athiporn

ផ្តើមចេញពី លោក Kunmealy Kunkar ឬមានឈ្មោះហៅក្រៅ Billy លោកមានអាយុ ២៨ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ។ ផ្តើមអាជីពដើរតាមបេះដូង លោកបានយកឯកទេសទៅលើការបង្កើតនំប៉័ងច្នៃប្រឌិតថ្មីៗ(Fusion pastry), នំខេកក្នុងឱកាសពិសេស និង នំអាពាហ៍ពិពាហ៍។ ពិតមែនទៅ ដំបូងការបោះជំហានទៅក្នុងវិស័យម្ហូបអាហារ មិនមែនជាផែនការក្នុងគម្រោងជីវិតរបស់លោកនោះទេ។ មហិច្ឆតាលើការធ្វើនំ បានកើតឡើងនៅពេលដែលលោកយកការធ្វើនំជាការកម្សាន្ត រាប់តាំងពីនំ cookies នំប៉័ង និង នំខេក ជាដើម។

លោក Billy និង លោក Siengta Ly, photographed by Cheky Athiporn

Three Bakery បានចាប់ផ្តើមពីក្នុងផ្ទះបាយដ៏តូច ដែលអាចធ្វើនំសម្រាប់ភ្ញៀវម្តងបានតែ ៦ នាក់។ នៅក្នុងខែ ឧសភា ឆ្នាំ ២០២២ Billy លោកបានចាប់ដៃជាមួយគូស្នេហ៍គឺ លោក Siengta Ly ដែលមានអាយុស្របាលគ្នា ដោយបើហាងនំ Three Bakery ដំបូងនៅក្នុងតំបន់បឹងកេងកង។ មកដល់ខែ មករា ឆ្នាំ ២០២៣ អ្នកទាំងពីរបានបណ្តាក់ទុនពង្រីកសាខាមួយទៀត ស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។

photographed by Cheky Athiporn

នៅក្នុងអាជីវកម្មនេះ Billy ជាអ្នកនាំមុខចម្បងទៅលើការច្នៃប្រឌិត, ដឹកនាំការអភិវឌ្ឍន៍ផលិតផល, ធ្វើការឌីហ្សាញនំខេករាប់តាំងពីការចេញខនសិប និង ជំរុញក្រុមការងារឱ្យជោគជ័យ។ ចំណែក លោក Siengta ដែលជាគូស្នេហ៍វិញ លោកមើលខុសត្រូវទៅលើការឌីហ្សាញហាង, visuals, ការវេចខ្ចប់ និង យុទ្ធសាស្ត្រម៉ាកយីហោ (branding)។ ជាមួយអាជីវកម្មរីកចម្រើនជាលំដាប់ នាពេលខាងមុខ គូស្នេហ៍ម្ចាស់ហាងនំនេះ នឹងមានគម្រោងពង្រីកបន្ថែមទៀតទៅកាន់តំបន់មានសក្តានុពលដូចជា ទួលគោក និង សែនសុខ៕

photographed by Cheky Athiporn

ប្រភព៖ Prestige

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ