ហេងៗលាភៗ! ថ្ងៃចូលឆ្នាំចិន បើបានញុំាអាហារ ៧ មុខនេះ ហេង សំណាង លាភ នឹងហូរចូលពេញមួយឆ្នាំ​បឹប

Share This

រៀងរាល់ឱកាសបុណ្យចូលឆ្នាំចិន អ្នកដែលជាប់សែស្រឡាយចិនតែងមិនភ្លេចឡើយនូវការរៀបចំមុខម្ហូបសម្រាប់សែនដូនតាដូចជា សម្លចាប់ឆាយ ខសាច់ជ្រូក និង ឆាមីសួ ជាដើម។ ទន្ទឹមនឹងអាហារសែនព្រេននេះដែរ ក៏មានអាហារ ៧ មុខ ដែលគេមានជំនឿតៗគ្នាថា បើបានបរិភោគនៅថ្ងៃចូលឆ្នាំ នឹងទទួលបានលាភសំណាងសម្រាប់ឆ្នាំថ្មី។ អាហារនាំលាភសំណាងទាំងនោះ សុទ្ធតែបង្កប់អត្ថន័យទៅតាមឈ្មោះ រូបរាង ក៏ដូចជារបៀបធ្វើរបស់វា។ អាហារទាំង ៧ មុខមានដូចជា៖

១. ត្រី

ពាក្យត្រីនៅក្នុងភាសាចិន គឺមានសំឡេងដូចទៅនឹងពាក្យរីកច្រើន ដែលសំដៅដល់ភាពចម្រុងចម្រើនភោគទ្រព្យ។ ហេតុដូចនេះ ទើបប្រជាជនចិនតែងកាន់ខ្ជាប់ការបរិភោគត្រីនៅក្នុងឱកាសថ្ងៃចូលឆ្នាំចិន។ គេជឿជាក់ថា បើពួកគេអាចសន្សំទ្រព្យនៅឆ្នាំចាស់បានច្រើនកាលណា នោះពួកគេនឹងអាចបង្កបង្កើនទ្រព្យបានកាន់តែច្រើនទៀតនៅឆ្នាំបន្ទាប់។ ត្រីគឺជាអាហារប្រពៃណីនាំលាភសំណាងនៅថ្ងៃចូលឆ្នាំចិន ដោយគេចម្អិនសម្រាប់អាហារពេលល្ងាចនៅថ្ងៃចូលឆ្នាំ។​ ក្នុងនោះត្រី Crucian Carp ជានិមិត្តសញ្ញានាំមកនូវសំណាងល្អសម្រាប់ឆ្នាំថ្មី ខណៈត្រី Mud Carp និង ត្រី Catfish នាំមកនូវទ្រព្យសម្បត្តិហូរចូលមហាសាល។ គេអាចចម្អិនត្រីទៅតាមវិធីផ្សេងៗគ្នាឬតាមចំណង់ចំណូលចិត្ត អាចជាស្ងោរ ចំហុយ ឬខ។ ជារួមការបរិភោគត្រីនៅថ្ងៃចូលឆ្នាំចិន គេជឿថានឹងនាំមកនូវភាពសម្បូរហូរហៀរផ្នែកទ្រព្យប្រាក់កាក់។

២. គាវ

រយៈពេលច្រើនជាង ១៨០០ ឆ្នាំ គាវត្រូវបានគេចាត់ទុកជាអាហារចិនបុរាណ ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ទទួលទាននៅថ្ងៃចូលឆ្នាំចិន។ ដោយសាររូបរាងរបស់វាធ្វើប្រដូចទៅនឹងប្រាក់ចិនបុរាណ ហេតុនេះទើបប្រជាជនចិនជឿថា ការបរិភោគគាវនៅថ្ងៃចូលឆ្នាំនឹងអាចឱ្យពួកគេបង្កើតប្រាក់ចំណូលសម្បូរហូរហៀរនៅឆ្នាំថ្មី រួមទាំងសំណាងល្អផងដែរ។

៣. ចៃយ៉រ

ស្ថិតនៅក្នុងចង្កោមអាហារឌីមសាំ ចៃយ៉រគឺជាអាហារប្រពៃណីដែលគេនិយមទទួលទាននៅអំឡុងដើមឆ្នាំនៃពិធីបុណ្យចូលឆ្នាំចិន ពិសេសពេញនិយមបំផុតនៅចិនភាគខាងកើត។ ចៃយ៉រត្រូវបានគេចាត់ទុកជាមាស ដោយសារតែក្រោយពេលបំពង វាមានពណ៌សម្បុរ និង រូបរាងដូចទៅនឹងដុំមាស។ ដូចនេះការបរិភោគចៃយ៉រក្នុងថ្ងៃចូលឆ្នាំចិន គេមានជំនឿថានឹងនាំមកនូវភាពរីកចម្រើនផ្នែកភោគទ្រព្យ។

៤. នំចៀល

ពាក្យនំចៀលនៅក្នុងភាសាចិនគឺអត្ថន័យសំដៅដល់ភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជនចិនមានជំនឿថា អត្ថន័យនេះនឹងនាំមកនូវភាពជោគជ័យលើការសិក្សា អាជីពការងារ និង ភាពរីកចម្រើនក្នុងមុខរបររកស៊ីឥតឈប់ឈរ។ សូម្បីតែក្មេងៗក៏ឆាប់លូតលាស់ទាំងកម្ពស់ និង ប្រាជ្ញាផងដែរ។

៥. នំអ៊ី

នំអ៊ីគឺជាបង្អែមចម្បងតែងបង្ហាញវត្តមានជានិច្ចនៅគ្រប់ផ្ទះប្រជាជនចិនក្នុងថ្ងៃចូលឆ្នាំ។ ការទទួលទាននំអ៊ី ចិនមានជំនឿថានឹងនាំមកនូវភាពរីករាយនៅក្នុងក្រុមគ្រួសារ។

៦. មីទាញ

ដូចធ្លាប់បានឃើញ និង បរិភោគ មីទាញគឺមានប្រវែងជាងមីធម្មតា​ ហើយជាទូទៅនៅថ្ងៃចូលឆ្នាំ ប្រជាជនចិនតែងយកមកធ្វើអាហារបរិភោគដូចជា ឆា ស្រុសគោក និង ដាក់ក្នុងទឹកស៊ុបជាដើម។ សរសៃមីប្រវែងវែងនេះហើយដែលគេមានជំនឿថាបរិភោគនឹងនាំមកនូវអាយុវែង។

៧. ក្រូច

គ្រប់ពពួកក្រូចសម្បកពណ៌លឿង និង ពណ៌ទឹកក្រូច​ គឺតំណាងឱ្យមាស ដែលជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ និង ភាពសម្បូរសប្បាយ ហើយក៏នាំមកនូវសំណាងល្អផងដែរ។ ​ពាក្យក្រូចនៅក្នុងភាសាចិន គឺមានសំឡេងដូចទៅនឹងពាក្យជោគជ័យ ហើយក្នុងពាក្យនោះក៏មានអក្សរសំណាងភ្ជាប់មកជាមួយផងដែរ។ គេជឿថានៅពេលបរិភោគផ្លែក្រូចច្រើនកាលណា ទ្រព្យសម្បត្តិលុយកាក់នឹងហូរចូលមកកាន់តែច្រើនកាលនោះ៕

ប្រភព៖ chongqing

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

ធ្វើការរាល់ថ្ងៃ គេលួងឱ្យថែមម៉ោង លះបង់ណាស់ តែប្រយ័ត្នក្រុមហ៊ុនខ្លះកំពុងកេងប្រវញ្ចអ្នកដោយមិនដឹងខ្លួន

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

កុំអែអង់! ករណីបងប្អូនបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រញាប់ដោះស្រាយតាមវិធីទាំងនេះ

កំពុងក្ដៅគគុក! ពលរដ្ឋថៃ នាំគ្នាផ្អើលឈូឆរទៅដកលុយចេញពីកុង ព្រោះធនាគារចាប់ផ្តើមបង្កកគណនីមិនឱ្យប្រើប្រាស់បាន ក្រោមហេតុផលនេះ

ព័ត៌មានបន្ថែម

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

កុំអែអង់! ករណីបងប្អូនបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រញាប់ដោះស្រាយតាមវិធីទាំងនេះ

កំពុងក្ដៅគគុក! ពលរដ្ឋថៃ នាំគ្នាផ្អើលឈូឆរទៅដកលុយចេញពីកុង ព្រោះធនាគារចាប់ផ្តើមបង្កកគណនីមិនឱ្យប្រើប្រាស់បាន ក្រោមហេតុផលនេះ

នៅខ្មែរកៀកបុណ្យភ្ជុំរីករាយ តែនៅថៃកំពុងវឹកវរនឹងទឹកជំនន់ ខេត្តកាន់ចាណាក់បុរី លិចមន្ទីរពេទ្យខ្ទេច ដាច់ផ្លូវ ដាច់ស្ពាន ឯសាលារៀនក៏ត្រូវផ្អាកបណ្ដោះអាសន្ន

គាំទ្រផលិតផលខ្មែរ! ឧកញ៉ា ស្រី ចាន់ថន និង ថៅកែពេជ្រ ទ្រី ដាណា ត្រៀមបញ្ចេញលក់ត្រីខកំប៉ុងក្នុងស្រុក

បិណ្ឌ ៩ ហើយ! វត្តមួយនៅខេត្តកំពង់ឆ្នាំង ស្ងាត់ញាតិញោមឈឹង ខណៈបិណ្ឌ ១៣-១៤ ក៏មិនទាន់មានវេនដាក់បិណ្ឌដែរ

ទឹកភ្នែកជូតក្បាលជង្គង់! ស្រឡាញ់ប៉ះសង្សារហាយសូរ ខាងស្រីលួចឡានទៅលក់យកលុយទិញកាបូប Chanel កាន់បង្អួតក្នុងសង្គមអ្នកមាន

ឆេះទៀតហើយ! អគារលក់ទំនិញ ៤ ជាន់នៅថៃ ត្រូវភ្លើងលេបត្របាក់ តែលើកនេះធ្ងន់ធ្ងរ ព្រោះមានមនុស្សបាត់បង់ជី-វិ-ត

ស្វែងរកព័ត៌មាន​ ឬវីដេអូ