និយាយពីតារាចម្រៀងប្រុស នីកូ មានឈ្មោះពេញ ណុប សម្បត្តិពុទ្ធិរដ្ឋ អាចចាត់ទុកបានជាតារាប្រុសចាស់វហ្សាដ៏មានប្រជាប្រិយភាពមួយក្នុងវិស័យសិល្បៈ ដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ច្រើនជំនាញ តែងឆក់បានការសរសើរពីមហាជនទាំងស្នាដៃបទចម្រៀង សម្ដែងភាពយន្ត និង ជំនាញផ្សេងៗទៀតក្នុងវិស័យសិល្បៈ។
ពិតណាស់ ដ្បិតតែមើលទៅនៅវ័យក្មេងមែន ប៉ុន្តែតារាប្រុសរូបនេះជាប់ឈ្មោះជាតារាពហុជំនាញ ព្រោះលោកបានប្រឡូកសិល្បៈចាប់តាំងពីវ័យកុមារអាយុប្រមាណ ៣ ឆ្នាំមកម្ល៉េះ ដែលលោកលេចមុខក្នុងសិល្បៈដំបូង គឺក្នុងអាជីពជាតារាសម្ដែង គិតមកទល់ពេលនេះជាង ៣០ ឆ្នាំទៅហើយ។
ទោះជាប្រឡូកសិល្បៈសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនកន្លងមក បច្ចុប្បន្នតារាប្រុស នីកូ ក៏នៅតែក្ដោបបានប្រជាប្រិយភាពខ្លាំងថេរដដែល ថែមទាំងកាន់តែជោគជ័យខ្លាំង ព្រោះតែតារាចម្រៀងប្រុសរូបនេះ តែងមាននូវស្នាដៃថ្មីៗជាបន្តបន្ទាប់សម្រាប់មប្រើអារម្មណ៍មហាជនអ្នកគាំទ្រ។
យ៉ាងណាមិញ តារាប្រុសរូបសង្ហានេះ មិនត្រឹមតែឆក់បានការស្រឡាញ់គាំទ្រ និង សរសើរពីមហាជនចំពោះសមត្ថភាពរបស់លោកទេ ក្រឡេកទៅមើលគ្រួសាររបស់លោកផ្ទាល់ ក៏បង្ហាញមោទកភាពចំពោះតារាប្រុសរូបនេះផងដែរ ដោយថ្មីៗកន្លងទៅនេះ បានឃើញលោកឪពុកជាទីគោរពស្រឡាញ់របស់ នីកូ និយាយក្នុងកិច្ចសម្ភាសលើកសរសើរពីកូនប្រុសមិនដាច់ពីមាត់។
តាមរយៈវីដេអូកិច្ចសម្ភាសក្នុងកម្មវិធី «3 FUN» លោកប៉ាបង្កើតរបស់តារាប្រុស នីកូ ដែលជាផលិតករដ៏ល្បីឈ្មោះ គឺលោកសាស្រ្តាចារ្យ ណុប សម្បត្តិ បានរៀបរាប់លើកសរសើរពីសមត្ថភាព និង ទេពកោសល្យរបស់កូនប្រុសតាំងពីតូចៗ ដ្បិតតែរូបលោកពុំធ្លាប់ដែលបង្រៀនបង្ហាត់ផ្ទាល់ តែកូនប្រុសហាក់មានដុង និង ឈាមជ័រជាសិល្បៈតាំងពីកំណើតទើបចេះពូកែសិល្បៈសឹងគ្រប់ជំនាញ់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖