នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកអំពីសេវាព្យាបាល និង ថែទាំវេជ្ជសាស្រ្ដក្នុងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់សមាជិក ប.ស.ស។

ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា សេវាព្យាបាល និង ថែទាំវេជ្ជសាស្រ្ដ ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមាន៖
១. សេវាព្យាបាលសម្រាកក្នុងមន្ទីរពេទ្យ និង សេវាពិគ្រោះជំងឺក្រៅ
២. សេវាសង្គ្រោះបន្ទាន់
៣. សេវាព្យាបាលដោយស្អំ និង ដោយចលនា
៤. សេវាសម្រាលកូន និង សេវាថែទាំមុន និង ក្រោយសម្រាល
៥. សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត
៦. សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និង សេវាបញ្ជូនសព
៧. សេវាបង្ការសុខភាព

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕
