អ្នកអាយុ ៣០+ នៅតែ Single មិនទាន់ការ មិនមែនគេរកដៃគូមិនបានទេ មកពីគេចង់ធ្វើរឿងនេះសិន

Share This

ជាទូទៅ បុរសៗចូលដល់វ័យ ៣០ ឆ្នាំឡើង រមែងតែរៀបការមានគ្រួសារ អ្នកខ្លះថែមទាំងមានកូនពីរបីរួចបាត់ទៅហើយ។ ដោយឡែក បុរសវ័យខ្ទង់សាមមួយចំនួនទៀត ពួកគេហាក់មិនទាន់ចង់បញ្ចប់ភាពនៅលីវ ដោយហេតុមានរឿងសំខាន់មួយចំនួន ដែលពួកគេមិនទាន់បានបំពេញ ឬមិនទាន់គ្រប់គ្រាន់តាមអ្វីដែលចង់បាន។ យើងសូមលើកពីចំណុច ៥ យ៉ាង ដែលបុរសៗសុខចិត្តនៅលីវដល់វ័យខ្ទង់សាម លុះត្រាតែពួកគេបានធ្វើវាឱ្យសម្រចជាមុនសិន។

១. ស្ថិរភាពផ្នែកហិរញ្ញវត្ថុ

ភាគច្រើនបុរសវ័យ ៣០ ឆ្នាំឡើង មានបំណងចង់មានសុវត្ថិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុជាមុនសិន ទើបសម្រេចចិត្តរៀបការមានគ្រួសារ។ ពួកគេចង់ឱ្យគ្រឹះហិរញ្ញវត្ថុមានលំនឹងល្អ រាប់បញ្ចូលទាំងការសន្សំ ការវិនិយោគ ឬមានផ្ទះជារបស់ខ្លួន។ ពួកគេចង់មានអារម្មណ៍មានសមត្ថភាពផ្គត់ផ្គង់គ្រួសារ ដោយមិនខ្វល់ស្ត្រេសលើបញ្ហាហិរញ្ញវត្ថុ ហើយរីករាយនឹងរបៀបរស់នៅកាន់តែប្រសើរឡើង។

២. ជោគជ័យអាជីព

ពួកគេផ្តល់ភាពសំខាន់ទៅលើគោលដៅអាជីព ដូចជាការឡើងតួនាទីឬឡើងប្រាក់ខែ ឬរកស៊ីជោគជ័យ ដែលជាធម្មតាការឆ្ពោះទៅរកគោលដៅនេះ តម្រូវការផ្តោតខ្ពស់ និង ពេលវេលា។ កាលណាកសាងអាជីពជោគជ័យ វាអាចផ្តល់ឱ្យពួកគេនូវប្រយោជន៍រយៈពេលវែង ធ្វើឱ្យពួកគេមានអារម្មណ៍បានត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតអាពាហ៍ពិពាហ៍។

៣. អភិវឌ្ឍន៍ផ្ទាល់ខ្លួន

ការអភិវឌ្ឍន៍ខ្លួនឯងជាស្នូលមួយដ៏សំខាន់សម្រាប់ភាពចាស់ទុំ និង ស្គាល់ខ្លួនឯងកាន់តែច្បាស់។ ក្នុងនោះរួមបញ្ចូលតាំងពីការស្វែងរកអ្វីដែលខ្លួនចូលចិត្ត រកឃើញភាពខ្លាំងរបស់ខ្លួន និង ប្រឡូកក្នុងសង្គមកាន់តែច្រើន…ជាដើម។

៤. ចង់មានជីវិតឯករាជ្យសិន

បុរសខ្លះចង់រីករាយជាមួយជីវិតឯករាជ្យឱ្យឆ្អែតឆ្អន់សិន។ ជីវិតដែលមានសេរីភាព​ សេរីភាពក្នុងការដើរកម្សាន្ត សាកល្បងអ្វីថ្មីៗ និង បទពិសោធថ្មីៗជាដើម។ ការប្រើជីវិតឯករាជ្យ អាចជួយឱ្យពួកគេស្គាល់ច្បាស់នូវអត្តសញ្ញាណរបស់ខ្លួន មុនពេលកសាងជីវិតជាមួយដៃគូ។

៥. កំពុងស្វែងរកដៃគូដ៏ត្រឹមត្រូវ

ល្អជាងប្រញាប់មានគ្រួសារ បុរសមួយចំនួនបានកំពុងចំណាយពេលដើម្បីស្វែងរកមើលនរណាម្នាក់ដែលច្បាស់លាស់ នរណាម្នាក់ដែលអាចរួមរស់ផ្តល់តម្លៃ ផ្តល់ក្តីស្រលាញ់ មានគោលដៅ និង បំណងប្រាថ្នាដូចគ្នាយ៉ាងពិតប្រាកដ។ ពួកគេជឿជាក់ទៅលើការភ្ជាប់គ្នាឱ្យបានស៊ីជម្រៅជាមុនសិន ដើម្បីធានាកសាងជីវិតរួមគ្នាប្រកបដោយភាពយូរអង្វែង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ព័ត៌មានបន្ថែម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

សំណាងណាស់! នារីចិនម្នាក់បុណ្យខ្ពស់ ត្រូ/វ ២០ កាំ-.បិ//តហើយមិនអី ព្រោះបានស៊ីលីកូននៅដើមទ្រូងជួយ

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

ស្វែងរកព័ត៌មាន​ ឬវីដេអូ