(វីដេអូ) ធ្វើឱ្យអ្នកគាំទ្ររំភើបមួយវឹប ហេង បូនីកា និង វ៉ាន់ ដាវីដ ទើបទម្លាយពីទំនាក់ទំនងច្បាស់ៗ

Share This

តាមរយៈសកម្មភាពរួមការងារជាច្រើនទាំងការថតរឿង និង ថតវីដេអូខ្លីៗបង្ហោះលើបណ្ដាញសង្គម លោក វ៉ាន់ ដាវីដ និង កញ្ញា ហេង បូនីកា មិនត្រឹមឆក់បានការចាប់អារម្មណ៍ចំពោះដៃគូដ៏ស័ក្តិសមដែលមានទេពកោសល្យសម្ដែងបានយ៉ាងប៉ិនប្រសប់នោះទេ តែថែមទាំងអ្នកទាំងពីរមានភាពគួរឱ្យស្រឡាញ់ និង សមគ្នាខ្លាំង រហូតអ្នកគាំទ្រធ្លាប់ផ្គូរផ្គង់ចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ក្រៅឆាក។

លើសពីនេះ តារាសម្ដែងប្រុសស្រីមួយគូនេះ តែងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញសកម្មភាពយ៉ាងស្និទ្ធស្នាលជាមួយគ្នា មិនត្រឹមតែក្នុងការងារទេ តែក៏ឃើញសកម្មភាពក្រៅឆាក ទាំងរូបភាព ក៏ដូចជាវីដេអូផ្សេងៗលើបណ្ដាញសង្គម មានកាយវិការផ្អែមល្ហែមលើសពីមិត្តធម្មតា ដែលធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរកំពុងសាងទំនាក់ទំនងស្នេហានឹងគ្នា។

ដ្បិតតែកន្លងមក ប្រុសសង្ហាស្រីស្អាត ដាវីដ និង បូនីកា ក៏មិនបានចេញមុខបញ្ជាក់ច្បាស់ៗថាត្រូវជាអ្វីនឹងគ្នាមែន ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរកាន់តែផ្អែមល្ហែម ខណៈឃើញទៅណាមកណាតែងមានវត្តមានជាមួយគ្នាដណ្ដើរគ្នាយ៉ាងត្រសង។

ដោយឡែក មកដល់ថ្មីៗនេះ លោក វ៉ាន់ ដាវីដ និង កញ្ញា ហេង បូនីកា ក៏ដាច់ចិត្តនិយាយបកស្រាយក្នុងវីដេអូមួយពីទំនាក់ទំនងរបស់អ្នកទាំងពីរច្បាស់ៗ ដោយបញ្ជាក់ឱ្យដឹងថាអ្នកទាំងពីរ គឺពុំមែនជាសង្សារនឹងគ្នាទេ មានន័យថាសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកន្លងមកពុំមែនជាស្នេហាឡើយ គ្រាន់តែជាទំនាក់ទំនងពិសេសមួយ ដែលយល់ចិត្តស្និទ្ធស្នាល យកចិត្តទុកដាក់ ជួយទុក្ខធុរៈគ្នាទៅវិញទៅមកប៉ុណ្ណោះ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

(វីដេអូ) រាប់អានគ្នាដូចបងប្អូនបង្កើត! សឿន វីតា កោរសក់បួសមុខភ្លើងសងគុណលោក អ៊ុន សិទ្ធា ជាសម្លាញ់ ទុកជាការលាគ្នាចុងក្រោយ

ធ្លាប់ជិតដិតគ្នាខ្លាំង ខានជួបមួយរយៈ សារ៉ាយ សក្ខិណា បែរជួប អ៊ុន សិទ្ធា ម្តងទៀតក្នុងទិដ្ឋភាពដ៏ខ្លោចចិត្តនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ