នេះជារបៀបបង្កើតហុងស៊ុយផ្ទះបាយ! បើធ្វើតាមនេះបាន ដឹងតែលាភហូរចូល ការហូបចុកគឺមិនខ្វះ

Share This

តាមជំនឿចិន ផ្ទះបាយដើរតួយ៉ាងសំខាន់នៅក្នុងក្បួនរៀបចំហុងស៊ុយគេហដ្ឋាន តួយ៉ាងនៅពេលរៀបចំហុងស៊ុយផ្ទះ គេតែងមិនរំលងចំណុចសំខាន់ ៣ នៃផ្ទះនោះគឺ ទី ១ ទ្វារមុខ ទី ២ បន្ទប់គេង ​និង ទី ៣ ផ្ទះបាយនេះឯង។ ដើម្បីបង្កើតហុងស៊ុយផ្ទះបាយ អ្នកជំនាញខាងហុងស៊ុយបានប្រាប់វិធីងាយៗដូចខាងក្រោម៖

១. ទីតាំងជើងក្រាន

ជើងក្រានឬចង្ក្រានតំណាងឱ្យទ្រព្យសម្បត្តិ មុខរបរ និង អ្វីដែលផ្គត់ផ្គង់ចិញ្ចឹមជីវិតដើម្បីទទួលបានភាពជោគជ័យបំផុតនៅក្នុងជីវិត។ ចំណុចមួយសំខាន់ដែលត្រូវកាន់ខ្ជាប់នៅពេលរៀបចំជើងក្រានគឺ ទីតាំងជើងក្រាន។ នៅពេលកំពុងចម្អិនអ្នកត្រូវតែអាចមើលឃើញទ្វាររបស់ផ្ទះបាយ។ បើតាមជំនឿចិន ការធ្វើដូចនេះនឹងនាំឱ្យអ្នកអាចគ្រប់គ្រងទៅលើជីវិត និង មុខរបរ ព្រមទាំងអាចមើលឃើញមនុស្ស ថាមពល ឬឱកាសដែលកំពុងចូលមកកាន់អ្នក។ បើជើងក្រានរបស់អ្នកដាក់បែរទិសដៅផ្ទុយពីទ្វារ ឬឈរចម្អិនបែរខ្នងទៅទ្វារ អ្នកអាចជំនួសមកវិញដោយដាក់កញ្ចក់នៅទីតាំងណាមួយដែលអាចឆ្លុះឃើញទ្វារពីក្រោយអ្នកនៅពេលកំពុងចម្អិន។​

២. បន្ថែមជើងក្រាន

នៅក្នុងហុងស៊ុយ កាលណាមានជើងក្រានច្រើន វាតំណាងឱ្យឱកាសច្រើន និង ធនធានទ្រព្យសម្បត្តិច្រើន។ អាចនិយាយថា វានឹងនាំមកនូវភាពរីកចម្រើន និង ជោគជ័យនៅក្នុងមុខរបររកស៊ី។ ដូច្នេះដើម្បីបង្កើនឱកាសរីកចម្រើនភោគទ្រព្យ គឺត្រូវបន្ថែមចំនួនជើងក្រាន។ សម្រាប់អ្នកចង់ប្តូរជើងក្រានថ្មី អាចស្វែងរកជើងក្រានណាដែលមានជើងចម្អិនច្រើន ឬបើមិនទាន់ចង់ចំណាយច្រើន អាចគ្រាន់តែដាក់កញ្ចក់ឬរបស់ណាមួយដើម្បីឆ្លុះឃើញជើងក្រានច្រើនជាការស្រេច។ គេមានជំនឿថា ការប្រើជើងក្រានទាំងប៉ុន្មានដែលមាន នឹងអាចបើកផ្លូវឱ្យអ្នកបានឃើញឱកាសថ្មីៗ ​និង ភោគទ្រព្យថ្មី ពោលបើទម្លាប់ប្រើតែខាងស្តាំ ត្រូវឆ្លាស់មកប្រើខាងឆ្វេង ហើយឆ្លាស់ទៅឆ្លាស់មកជានិច្ច។ ការបើកជើងក្រានចម្អិនប្រចាំថ្ងៃ ក៏គេជឿថាវាជួយឱ្យភោគទ្រព្យ និង មុខរបរមានភាពសកម្មហូរចូលផងដែរ។ ដូចនេះហោចណាស់ បើកភ្លើងដាំទឹកឬចម្អិនអ្វីមួយ​ក្នុងមួយថ្ងៃ។

៣. រក្សាអនាម័យ

ចំណុចនេះមិនបាច់ប្រាប់ក៏អ្នកអាចដឹងស្រាប់ទៅហើយ ការអនាម័យមិនត្រឹមតែធ្វើឱ្យផ្ទះបាយមានផាសុកភាព និងបង្ហាញពីរៀបរស់នៅស្អាតថ្លៃថ្នូរប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បង្កើតហុងស៊ុយដល់ជីវិតរស់នៅផងដែរ។ ត្រូវប្រកាន់ខ្ជាប់ការសម្អាត និង រក្សាអនាម័យគ្រប់ជ្រុងជ្រោយ របស់ណាចាស់ឬផុតកំណត់ត្រូវផ្លាស់ប្តូរថ្មី ដែលសំខាន់ត្រូវរក្សាជើងក្រានឱ្យស្អាតជានិច្ច ព្រោះដូចបានរៀបរាប់នៅខាងដើម ជើងក្រានគឺតំណាងឱ្យធនធាន ទ្រព្យសម្បត្តិ និង មុខរបរចិញ្ចឹមជីវិតរបស់អ្នក។

៤. ចោលរបស់បែក ឬ ឆែប

តាមជំនឿរបស់ចិន របស់បែកបាក់អាចនាំឱ្យបែកបាក់ថាមពល និង នាំមកនូវសំណាងអាក្រក់។ មិនថារបស់នោះប្រេះ បែក ឬឆែប ដូចជាចានឬកែវជាដើម គឺត្រូវប្រមូលបោះចោលឱ្យអស់ តែបើរបស់នោះជារបស់ដែលស្រឡាញ់បំផុត ឬមានន័យបំផុតសម្រាប់អ្នក អ្នកអាចធ្វើការជួសជុលវាបាន។

៥. ប្រើអំបិលសម្អាតផ្ទះបាយ

គេមានជំនឿថាអំបិលគឺជាគ្រីស្តាល់ វាអាចស្រូបយកភាពអវិជ្ជមាន និង ថាមពលអាប់អួរ។ អ្នកអាចប្រើអំបិល និងទឹកមកលាងសម្អាតផ្ទះបាយ តែត្រូវប្រាកដថាប្រើអំបិលដែលមានគុណភាពខ្ពស់ និង ទឹកស្អាត។ អាចដុសសម្អាតចំណាយពេលរាងយូរបន្តិច ដើម្បីឱ្យអំបិលស្រូបយកអ្វីដែលជាផលលំបាក និង ថាមពលអវិជ្ជមាន។ មួយវិញទៀត រាល់ការសម្អាតសម្ភារផ្ទះបាយក៏ដូចជាអាហារទទួលទាន ត្រូវប្រើផលិតផលគ្មានជាតិគីមី ឬអាចបង្កើតគ្រឿងសម្អាតដោយខ្លួនឯងដោយប្រើ ម្សៅ baking soda ទឹកខ្មេះប៉ោម ឬប្រេងធម្មជាតិជាដើម៕

ប្រភព៖ The Spruce

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ