ជាការពិតណាស់ បើទោះជាវិស័យចម្រៀងរ៉េបនាពេលបច្ចុប្បន្ន មានពន្លកថ្មីរះព្រោងព្រាតលើវិស័យសិល្បៈក្តី តែ ពូឃ្លាំង នៅតែត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងរ៉េបរៀមច្បងទទួលបានប្រជាប្រិយភាពខ្លាំងមិនសាបសូន្យ ដោយបទចម្រៀងមួយបទៗរបស់លោកគឺទទួលបានការគាំទ្រណាស់។
ងាកទៅកាន់ជីវិតឯកជនឯណោះវិញ ពូឃ្លាំង ក៏កំពុងតែមានអ្នកស្នងត្រកូលរួចជាស្រេចលើវិស័យសិល្បៈមួយនេះ ដោយកូនប្រុសតែម្នាក់គត់របស់ ពូឃ្លាំង គឺអូន Lofee មានដុងសិល្បៈ ជំនាញខាងរ៉េបមិនចាញ់ប៉ាៗនោះឡើយ។
បើទោះជាមានអាយុប្រមាណជាង ៨ ឆ្នាំក្តី តែអូន Lofee កូនប្រុស ពូឃ្លាំង មានសមត្ថភាពលើវិស័យចម្រៀងរ៉េប ទាំងការលេងឃ្លោងឃ្លា ព្រមទាំងស្ទីលឡូយមិនធម្មតា។ លើសពីនោះ Lofee ក៏ធ្លាប់បានសម្តែងរឿងខ្លីថែមទៀតផង៕