តស់ៗ! ឱកាសដ៏កម្រឈ្នះរង្វាន់ពី Carlsberg នាំអ្នកទៅទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់លំដាប់ពិភពលោក ក្រុមហង្សក្រហម Liverpool FC ប៉ះ ពស់ថ្លាន់ Milan នៅហុងកុង ថ្ងៃទី ២៦ កក្កដា ២០២៥

Share This

អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ប្រហែលជាមិនទាន់ភ្លេចនូវព្រឹត្តិការណ៍ UEFA Champions League កាលពីឆ្នាំ ២០០៥ ដោយវគ្គប្រកួតផ្តាច់ព្រ័ត្រ ក្រុមជើងខ្លាំង ២ គឺហង្សក្រហម Liverpool FC បានប៉ះជាមួយពស់ថ្លាន់ Milan នៅលើទីលានវាលស្មៅដ៏ក្ដៅគគុក ឯពហុកីឡដ្ឋាន Atatürk Olympic Stadium នៅទីក្រុង Istanbul ប្រទេសទួរគី។

រំឭកពីការប្រកួតនោះ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool FC បានផើតពោះមិនតិចទេ បន្ទាប់ពីក្រុមនេះបានរបូតគ្រាប់បាល់ឱ្យក្រុម Milan បំប៉ោងសំណាញ់ទីបានមុន ៣ គ្រាប់ តែយ៉ាងណានៅប៉ុន្មាននាទីជិតបញ្ចប់តង់ទី ២ ក្រុមហង្សក្រហម Liverpool FC ក៏បានតាមវាយបករហូតទទួលបាន ៣ គ្រាប់ ស្មើក្រុម Milan វិញ ធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកក្រើកពេញកីឡដ្ឋាន។

អ្វីដែលអស្ចារ្យ និង ស្មានមិនដល់ គឺនៅវគ្គកាត់សេចក្តីប៉េណាល់ទីបន្ទាប់ពីលទ្ធផលបញ្ចប់តង់ ៣ ស្មើ ក្រុមហង្សក្រហម Liverpool FC បានបំបាក់ក្រុម Milan លើកពាន UEFA Champions League 2005 ដោយលទ្ធផល 3–2។ ការយកឈ្នះប្រៀបបានអព្ភូតហេតុនេះ ត្រូវបានគេហៅថា Miracle of Istanbul ដែលចាត់ទុកថាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ ធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោកចងចាំ និង នៅតែរំភើបដក់ជាប់ក្នុងចិត្តមកដល់សព្វថ្ងៃ។

ជាមួយភាពរំភើប និង ការដកជាប់ក្នុងចិត្តដែលកន្លងផុតអស់រយៈពេលពីរទសវត្សរ៍នោះ ទីបំផុតបានកើតឡើងជាថ្មី ដោយក្រុម Liverpool FC និង Milan នឹងបានត្រលប់មកប៉ះគ្នាម្តងទៀតក្នុងការប្រកួតមួយនៅហុងកុង ឯពហុកីឡដា្ឋន Kai Tak នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥។

ទន្ទឹមគ្នានេះ ដើម្បីអបអរភាពជាដៃគូរយៈពេល ២០ ឆ្នាំ រវាង Carlsberg និង Liverpool FC រួមទាំងអ្នកគាំទ្រកម្ពុជាដែលតែងតែគាំទ្រនោះ ស្រាបៀរ Carlsberg បានរៀបចំការផ្តល់ជូននូវឱកាសដ៏អស្ចារ្យ និង ពិសេសបំផុតមួយ គឺការឈ្នះរង្វាន់ទៅទស្សនាផ្ទាល់ពីការប្រកួតបាល់ទាត់លំដាប់ពិភពលោក រវាងគូ Liverpool FC និង Milan នេះនៅហុងកុង។

ដើម្បីឈ្នះរង្វាន់ទៅទស្សនាផ្ទាល់នេះ លោកអ្នកគ្រាន់តែទិញ Carlsberg ចាប់ពី ៦ ដប/កំប៉ុង នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ១ ភ្លាម។ ចំពោះហាងដែលអាចទិញ Carlsberg ទទួលបានសន្លឹកឆ្នោត រួមមាន៖ THE WOODS, THE WATERS, EAT MORE, LA FASHION, Lavida Sky Bar Restaurant, Lavida Floating Restaurant, Pteas Crush (ផ្ទះក្រាស់) Restaurant, The bottle (Takmao) Restaurant, V2 (Chamkadong) Restaurant, Tamab Seafood, Bigger Buffet, Norkor Prill-នគរព្រិល និង Mlob Por។ ឬលោកអ្នកក៏អាចបញ្ជាទិញស្រាបៀរ Carlsberg តាម App៖ Wingmall និង Food Panda ផងដែរ។

អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅថ្ងៃ ២៧ ខែមិថុនា ខាងមុខនេះ។ ចំពោះដំណើរទៅហុងកុង អ្នកឈ្នះត្រៀមត្រឹមតែលិខិតឆ្លងដែន (មានសុពុលភាពរយៈពេល ៦ ខែ ដែលរាប់ចាប់ពីថ្ងៃធ្វើដំណើរ) ក្រៅពីនេះ រាប់តាំងពីការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និង ការចូលទស្សនា ខាង Carlsberg ជាអ្នករ៉ាប់រងទាំងអស់។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្លាស់លក្ខខណ្ឌ ដោយមិនចាប់ជូនដំណឹងមុន ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

ការចាប់រង្វាន់នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះកុំឱ្យខកខានឱកាសដ៏កម្រនេះ ប្រញាប់ទិញ Carlsberg ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងទាំងអស់គ្នា។ ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង៖ 096 387 7353 | 078 265 381។ សូមធ្វើការតាមដានលើ Facebook Page Carlsberg (KH) ដើម្បីផ្ទៀងឈ្មោះឈ្នះរង្វាន់។

គួរឱ្យដឹងដែរថា Carlsberg ជាស្រាបៀរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ តាមស្ដង់ដារអន្ដរជាតិ ដែលបង្ហាញវត្ដមានមុនគេបង្អស់នៅក្នុងឆ្នាំ ១៨៤៧ ដោយ Jacobsen ទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាក ដែលជាស្រាបៀរទទួលបានពានរង្វាន់អន្ដរជាតិរាប់មិនអស់ ព្រមទាំងទទួលបានការសរសើរតាំងពីសតវត្សរ៍ទី ១៩ មកម្ល៉េះ ជាម៉ាកស្រាបៀរជាប់ចំណាត់ថ្នាក់លេខ ១ នៅចំណោមប្រទេសជាច្រើននៅលើពិភពលោក។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Carlsberg (KH)៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

វីដេអូ) សំងំៗ! បវរកញ្ញា សៃហ្វុន ទិញផ្ទះលម្ហែមួយដ៏ប្រណីតទុកសម្រាកលេងលើភ្នំបូកគោ ជាទ្រព្យសន្សំទុកទាន់ខ្លួននៅក្មេង

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ កាន់តែទាក់ទាញ ក្ដោបទីផ្សារមិនថមថយទេ

សម្បូរណាស់សម័យឥលូវ! អត់ទេ តែបន្លំធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះរហូតក្លាយជាបំណុល ជំពាក់គេជុំទិស

ទើបរៀបការមិនបាន ១ ឆ្នាំផង ប្តីប្រពន្ធមួយគូដាក់ពាក្យប្តឹងលែងលះគ្នាវិញ ដោយសារឆ្កែឆ្មាចិញ្ចឹមក្នុងផ្ទះ ចេះតែឈ្លោះគ្នាខ្លាំងពេក

សល់ ៤ ថ្ងៃទៀតសែនព្រះខែ! នៅចិនច្នៃនំសែនលោកខែថ្មី រសជាតិចង្រិត អ្នកញ៉ាំរួចផ្ដាំថា បើមិនបានសាក អាចនឹងស្ដាយក្រោយ

ព័ត៌មានបន្ថែម

ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

សម្រេចបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី Back to School ជាមួយ ASUS – ងាយស្រួលយកតាមខ្លួន ខ្លាំង និងល្អឥតខ្ចោះ!

ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

បើកទំព័រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន Singapore Airlines ប្ដេជ្ញាបន្តដំណើរ និង ពង្រឹងគោលជំហ ៣ សំខាន់ៗ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ