ច្រើនទម្រង់ក្នុងបទតែមួយ! ឡូរ៉ា ម៉ម ស៊ូ ស៊ីរីកា និង Sophia Kao ប៉ះគ្នាលើកដំបូងកំពុងផ្ទុះការគាំទ្រខ្លាំង
ជាការសហការណ៍ច្រៀងរួមគ្នាដ៏នឹកស្មានមិនដល់មួយ ដែល CEO និង ជាសិល្បការិនីមួយរូប របស់ផលិតកម្ម បារមី គឺកញ្ញា ឡូរ៉ា ម៉ម រួមជាមួយនឹងតារាចម្រៀងស្រី Sophia Kao ព្រមទាំងតារាចម្រៀង ស៊ូ ស៊ីរីកា បានលេចមុខច្រៀងរួមគ្នាជាលើកដំបូង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ។
ជាក់ស្ដែង នាល្ងាចថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ យោងតាមគណនីផេកផ្លូវការរបស់ផលិតកម្ម បារមី បានបញ្ចេញវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា «Baramey Crew – ក្រមុំបារមី» ជាមួយនឹងទំនុកច្រៀង ព្រមទាំងបទភ្លេងថ្មីប្លែក ធ្វើឱ្យអ្នកស្ដាប់មិនឆាប់ធុញទ្រាន់ទាល់តែសោះ។
ជាមួយគ្នានោះ ក្នុងបទចម្រៀងនេះផងដែរ បានលាយបញ្ចូលគ្នាជាមួយនឹងច្រើនទម្រង់ ច្រើនរសជាតិក្នុងបទតែមួយ។ ដោយក្នុងមួយបទនេះផងដែរ មានទាំងច្រៀងផងរ៉េបផង ជាមួយភាសាជាតិ និង ភាសាអង់គ្លេស ព្រមទាំងលាយជាមួយនឹងទម្រង់បែបចូកកំពឹស ឡាំលាវ ហើយថែមទាំងបញ្ចូលនឹងភ្លេងបែប Jersey Dance ផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖