ក្រុមហ៊ុន TF Motors Cambodia បានប្រារព្ធទិវាអបអរសិទ្ធិនារីអន្តរជាតិជាមួយនឹងការប្រកាសបទបញ្ញត្តិការងារថ្មីក្នុងសមភាពយេនឌ័រ និង សុខុមាលភាពការងារ

Share This

ភ្នំពេញ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ៖ ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ក្រុមហ៊ុន TF Motors Cambodia Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្តម៉ាក MG, Maxus, ម៉ូតូ Royal Enfield និង ម៉ូតូ Peugeot Motorcycle បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមភាពយេនឌ័រ និង សុខុមាលភាពរបស់និយោជិត ដោយដាក់ចេញនូវបទបញ្ញត្តិថ្មីនៃបច្ចុប្បន្នភាពការងារស្តីអំពីការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមពីលើច្បាប់ការងារ និង បន្ថែមថ្ងៃឈប់សម្រាកក្នុងពេលមាតុភាព ការរៀបអាពាហ៍ពិពាហ៍ និង ការចូលរួមរំលែកទុក្ខនៃពិធីបុណ្យសពសាច់ញាតិរបស់បុគ្គលិកផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន TF Motors បានប្រកាសក្នុងសន្និសីទកិច្ចព្រមព្រៀងអំពី បទប្បញ្ញត្តិថ្មីនៃបច្ចុប្បន្នភាពការងារស្តីអំពីការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម និង ថ្ងៃឈប់សម្រាកលំហែមាតុភាព ការឈប់សម្រាករៀបអាពាហ៍ពិពាហ៍ និង ការចូលរួមរំលែកទុក្ខនៃពិធីបុណ្យសពសាច់ញាតិរបស់បុគ្គលិក ដែលគោលការណ៍ថ្មីទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន TF Motors ក្នុងការគាំទ្រដល់បុគ្គលិក និង ជាពិសេសស្ត្រីក្នុងអំឡុងពេលពពោះ និង ពេលសម្រាល ដោយធានាបាននូវបរិយាកាសការងារល្អប្រកបដោយតុល្យភាព ទាំងការងារ និង ប្រាក់បៀវវត្ស។ ការកែលម្អនូវបទបញ្ញត្តិថ្មីរួមមានដូចជា៖ ការបន្ថែមរយៈពេលឈប់សម្រាក់មុន និង ក្រោយពេលសម្រាលកូន ការឈប់សម្រាកសម្រាប់ការរៀបអាពាហ៍ពិពាហ៍ និង ការផ្តល់នូវប្រាក់ឧបត្តម្ភជំនួយពេលមានពិធីបុណ្យសពសម្រាប់សាច់ញាតិនៃគ្រួសាររបស់បុគ្គលិក។ ទន្ទឹមនឹងនេះ ការផ្តល់សិទ្ធិអាទិភាពដល់និយោជិតទាំងអស់តាមរយៈសមតុល្យជីវិតការងារកាន់តែប្រសើរឡើង ក្រុមហ៊ុន TF Motors បានយល់ពីសារសំខាន់នៃការគាំទ្រដល់ស្ត្រីនៅកន្លែងធ្វើការ ដូច្នេះពួកគេបានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិផ្ទៃក្នុងរបស់ខ្លួន ដើម្បីផ្តល់នូវភាពបត់បែននៃពេលវេលាបំពេញការងារ និង សុវត្ថិភាពកាន់តែខ្ពស់ក្នុងអំឡុងពេលពរពោះ និង ក្រោយពេលសម្រាល។

ចំណុចកែលម្អសំខាន់ៗចំពោះអត្ថប្រយោជន៍របស់និយោជិត៖

– ការឈប់សម្រាកលំហែមាតុភាព មុន និង ក្រោយពេលសំរាល

នៅក្នុងជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់និយោជិតជាស្ត្រី ក្រុមហ៊ុន TF Motors បានបន្ថែមការឈប់សម្រាកលំហែមាតុភាពរហូតដល់រយៈពេល 4 ខែ ដែលលើសពីច្បាប់ការងាររបស់រដ្ឋាភិបាល។ បទបញ្ញត្តិនេះបានអនុញ្ញាតឱ្យស្ត្រីជាម្តាយមានពេលវេលាបន្ថែមសម្រាប់ការជាសះស្បើយក្រោយសម្រាល និង ការមើលថែទាំកូនៗ។ លើសពីនេះ អត្ថប្រយោជន៍កំឡុងពេលសម្រាលក៏ត្រូវបានអនុញ្ញាតឱ្យនិយោជិតដែលមានផ្ទៃពោះអាចឈប់សម្រាកដើម្បីពិនិត្យសុខភាព និង សម្រាកបន្ថែម ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកគេអំឡុងពេលមានផ្ទៃពោះ និង ក្រោយពេលសម្រាល។ ដើម្បីគាំទ្របន្ថែមដល់ស្ត្រីជាម្តាយដែលកំពុងធ្វើការនៅក្រុមហ៊ុន TF Motors ពួកគេក៏ទទួលបានប្រាក់រង្វាន់ពីការផ្តល់កំណើត និង ផ្តល់ជូនការរៀបចំលើម៉ោងការងារកាន់តែល្អប្រសើរ ដើម្បីសម្រួលដល់ការមើលថែទាំកូន និង ការបំពេញការងារ។

– ប្រាក់រង្វាន់ និង​ ការបន្ថែមថ្ងៃឈប់សម្រាកសម្រាប់ការរៀបអាពាហ៍ពិពាហ៍

ដោយទទួលស្គាល់ពីសារសំខាន់នៃអាពាហ៍ពិពាហ៍ដែលជាការផ្លាស់ប្តូរទំព័រជីវិតថ្មី នោះក្រុមហ៊ុន TF Motors បានផ្តល់នូវការឈប់សម្រាកអាពាហ៍ពិពាហ៍រយៈពេលខ្ពស់បំផុតគឺ 14 ថ្ងៃ ដែលអនុញ្ញាតឱ្យនិយោជិតធ្វើការអបអរសាទរ និង រៀបចំជិវិតថ្មីរបស់ពួកគេដោយគ្មានភាពតានតឹងទាក់ទងលើការងារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន TF Motors ក៏ផ្តល់ប្រាក់រង្វាន់ដល់គូស្វាមីភរិយាថ្មីថ្មោង ដើម្បីអបអរសាទរសាទរ និង ជាវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។

– ការផ្តល់នូវប្រាក់ឧបត្ថម្ភជំនួយពេលមានពិធីបុណ្យសពនៃសាច់ញាតិរបស់បុគ្គលិក

ដោយការយល់ដឹងអំពីបន្ទុកផ្លូវចិត្ត និង បញ្ហាផ្នែកហិរញ្ញវត្ថុនៃការបាត់បង់មនុស្សជាទីស្រឡាញ់ នោះក្រុមហ៊ុន TF Motors បានពង្រឹងបទបញ្ញត្តិថ្មីនៃការផ្តល់ជំនួយបុណ្យសព ដោយផ្តល់ថ្ងៃឈប់សម្រាកបន្ថែម និង ជំនួយផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដើម្បីគ្រប់គ្រងការរៀបចំពិធីបុណ្យសព និង ទំនួលខុសត្រូវក្នុងគ្រួសារ។

ជាមួយបទបញ្ញត្តិថ្មីនេះ ក្រុមហ៊ុន TF Motors បានកំណត់ស្តង់ដារថ្មីមួយសម្រាប់ការថែទាំបុគ្គលិកយ៉ាងល្អនៅក្នុងវិស័យឧស្សាហកម្មយានយន្ត ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជានិយោជកដែលគិតអំពីអនាគតរួមតាមរយៈការផ្តល់នូវតម្លៃរបស់បុគ្គលិក និង តុល្យភាពជីវិតការងារ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់សីលធម៌នៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្របតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ភាពចម្រុះនៅកន្លែងធ្វើការផងដែរ។ នៅពេលដែលក្រុមហ៊ុនបន្តរីកចម្រើន ក្រុមហ៊ុន TF Motors នៅតែខិតខំប្រឹងប្រែងក្នុងការជំរុញបរិយាកាសការងារដល់បុគ្គលិកទាំងអស់ ជាពិសេសស្ត្រីត្រូវបានគាំទ្រ គោរព និង ផ្តល់សិទ្ធិអាទិភាព៕

 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ