វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

Share This

មួយទសវត្សរ៍ក្រោយនេះ ធនធានកម្ពុជាវ័យក្មេងជាច្រើនបានបើកទំព័រអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និង ឥទ្ធិពល។ អាជីវកម្មពួកគេសុទ្ធតែមានភាពលេចធ្លោ ដេញទាន់សម័យកាល បានកំពុងទាក់ទាញអតិថិជនទាំងជាតិ និង អន្តរជាតិ។​ ចំណោមស្ថាបនិកវ័យក្មេង យើងសូមបង្ហាញស្ថាបនិក ៥ រូប ដែលពួកគេបានបង្កើតអាជីវកម្មលេចធ្លោ ​ខណៈដែលពួកគេមានវ័យមិនដល់ ៣០ ឆ្នាំផងនោះ។​

១. លោក ស៊ីវ រិទ្ធី ស្ថាបនិក Plus855 Music

មានវ័យ ២៨ ឆ្នាំ លោក ស៊ីវ រិទ្ធី ជាស្ថាបនិក និង ជានាយកប្រតិបត្តិ (CEO) នៃផលិតកម្មចម្រៀង Plus855។ ដើរលើវិស័យនេះ លោកជាបុគ្គលមួយរូប ដែលប្តេជ្ញាកសាងភាពត្រឹមត្រូវ និង  មូលដ្ឋានគ្រឹះអាជីពសម្រាប់សិល្បករកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរឧស្សាហកម្មតន្ត្រីក្នុងស្រុក។ លោកបានចាប់ផ្តើមអាជីពជាឌីជេ និង ផលិតករតន្ត្រី ហើយក៏ជាសហស្ថាបនិក បង្កើតក្រុមចម្រៀងរ៉េបដ៏ពេញនិយម La Cima Cartel ផងដែរ។ បច្ចុប្បន្ន ជាមួយផលិតកម្ម Plus855 ដែលដឹកនាំសិល្បករ ១០ នាក់ លោកប្តេជ្ញាបង្ហាញនូវអ្វីដែលជាវប្បធម៌ លើកកម្ពស់ស្តង់ដាឧស្សាហកម្ម និង ពង្រីកតន្ត្រីកម្ពុជាទៅកាន់ពិភពលោក។

២. លោក តេង ស៊ាវប៉ោ ស្ថាបនិក Blvnc Attire

ក្នុងវ័យ ២៦ ឆ្នាំ លោក តេង ស៊ាវប៉ោ ជាស្ថាបនិក និង នាយកប្រតិបត្តិ នៃម៉ាកសម្លៀកបំពាក់បុរស Blvnc Attire។ អាជីវកម្មនេះ លោកបានផ្តោតលើផលិតផលគុណភាពខ្ពស់ និង ចង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព។ ជាវិស្វករផ្នែក Software ផងនោះ លោកបានច្របាច់បញ្ចូលគ្នានូវជំនាញបច្ចេកទេសរបស់លោក ជាមួយចក្ខុវិស័យច្នៃប្រឌិត ដើម្បីប្រាកដការរីកចម្រើនទាំងម៉ាកយីហោ ក៏ដូចជាតម្លៃរបស់អតិថិជនរបស់លោក។

៣. លោក ដាវីត អ៊ឹងហាង ស្ថាបនិក Wave Management

ជាតារាសម្តែង និង ចម្រៀងកំពុងមានទីផ្សារទាំងក្នុង និង ក្រៅប្រទេស ដាវីត អ៊ឹងហាង បានបើកជំនួញផ្ទាល់ខ្លួនមួយគឺ Wave Management ដែលជាភ្នាក់ងារប្រមូលផ្តុំទៅដោយបុគ្គលមានទេពកោសល្យវ័យក្មេង។ អ៊ឹងហាងបានបញ្ចប់ការសិក្សាផ្នែក អាជីវកម្មជាមួយសហគ្រាសសង្គម (Business with Social Enterprise) នៅសាកលវិទ្យាល័យ Republic Polytechnic នៅប្រទេសសិង្ហបុរី។ វ័យទើបតែ ២៣ ឆ្នាំ លោកមានបទពិសោធដឹកនាំរឿងកំហឹងធ្មប់, ធ្លាប់តំណាងឱ្យកម្ពុជា និង សិង្ហបុរី ចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week និង ដឹកនាំគម្រោងច្នៃប្រឌិតជោគជ័យជាច្រើន។

៤. លោក Panhaboth Kun ស្ថាបនិក AVA Hospitality

មានវ័យ ២៥ ឆ្នាំ លោក Panhaboth Kun បានបញ្ចប់ការសិក្សាផ្នែក ទស្សនវិជ្ជា នយោបាយ និង សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ The London School of Economics and Political Science នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ បច្ចុប្បន្ន លោក​ជាស្ថាបនិក និង ជាវិស្វករ Principal Software Engineer នៃ AVA Hospitality ជាក្រុមហ៊ុន​ផ្នែក Software ​ជំនាញ​ក្នុង​ការ​ផលិត​ប្រព័ន្ធ​ឌីជីថល​សម្រាប់​សណ្ឋាគារ រមណីយដ្ឋាន និង ​លំនៅឋាន​ផ្សេងៗ។

៥. លោក SAMBATH BOTH BOU CHUM ស្ថាបនិក Anagata

ត្រូវបានគេស្គាល់ឈ្មោះថា BOTH BOU មានវ័យ ២៧ ឆ្នាំ លោកគឺជាអ្នកមានចក្ខុវិស័យច្នៃប្រឌិតចេះដោយខ្លួនឯង ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិនៃ Anagata ដែលជាក្រុមហ៊ុ​នរចនាឯកទេសខាង យុទ្ធសាស្ត្រ អត្តសញ្ញាណម៉ាកយីហោ និង រចនាពុម្ពអក្សរ។ ជាមួយបទពិសោធជិតមួយទ.វ លោកបានផ្លាស់ប្តូរការរចនាសោភ័ណភាពប្រទេសកម្ពុជា ដោយរៀបចំផ្សំធាតុវប្បធម៌ខ្មែរ ជាមួយគោលការណ៍រចនាសកល។ លោកបានដឹងនាំគម្រោងច្រើនរាប់មិនអស់ ជាពិសេស ការងាររបស់លោកមានសារសំខាន់ក្នុងការលើកកម្ពស់សហគមន៍រចនាក្នុងស្រុក។ តាមរយៈការណែនាំ សិក្ខាសាលា និង តំណាងទៅកាន់សកល លោកបានកំពុងបន្តជំរុញព្រំដែន និង រៀបចំអនាគតនៃភាពច្នៃប្រឌិតរបស់កម្ពុជា៕

ប្រភព៖ PS

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ព័ត៌មានបន្ថែម

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ