តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

Share This

សឹងតែគ្រប់គ្នា ឱ្យតែមានជំងឺប្រព័ន្ធបន្តពូជ ច្រើនតែគិតថាវាកើតឡើងពីការរួមភេទ តែយ៉ាងណាមិញ ជំងឺលើប្រដាប់បន្តពូជមួយចំនួន ក៏កើតលើអ្នកគ្មានបទពិសោធរួមភេទផងដែរ។ មែនទែនទៅ ការបង្ករោគលើប្រដាប់បន្តពូជត្រូវបានបែងចែកដោយឡែក គឺការបង្ករោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ ដែលពាក្យបច្ចេកទេសហៅថា Sexual Transmitted Infections (STIs) និង ការបង្ករោគនៅប្រដាប់បន្តពូជ ឬ Reproductive Tract Infections (RTIs)។ ការបង្ករោគទាំងពីរសុទ្ធតែជាបញ្ហាចម្បងចំពោះសុខភាពផ្លូវភេទ និង ប្រដាប់បន្តពូជ ប្រសិនបើមិនមានការព្យាបាល ឬ ពន្យារពេលក្នុងការព្យាបាល វានឹងវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ ឬ រុំារ៉ៃពេញមួយជីវិត។

នៅក្នុងអត្ថបទនេះ ស្ត្រីនឹងបានស្វែងយល់លម្អិតអំពីការបង្ករោគទាំងពីរ រាប់តាំងពីដើមហេតុបង្ក ជំងឺប្រឈម រោគសញ្ញា បូករួមការការពារខ្លួនដើម្បីកាត់បន្ថយហានិភ័យ។

តើអ្វីទៅជាការបង្ករោគឆ្លងតាមការរួមភេទ (Sexual Transmitted Infections)?

ការបង្ករោគឆ្លងតាមការរួមភេទ ឬ ជំងឺកាមរោគ (STIs) គឺជាការចម្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈសកម្មភាពរួមភេទ មិនថាប្រើមាត់ ប្រដាប់ភេទ ឬ ទ្វារលាមក។ ជំងឺកាមរោគជាទូទៅមាន ៖ ជំងឺប្រមេះទឹកថ្លា, ជំងឺប្រមេះទឹកបាយ, ជំងឺស្វាយ, ជំងឺអេដស៍ (HIV), ជំងឺពងបែកលើប្រដាប់ភេទ (Herpes), វីរុស HPV (Human Papillomavirus) ធ្វើឱ្យដុះសាច់សិរមាន់ និង ជំងឺមហារីកប្រដាប់ភេទ និង ជំងឺទ្រីកូម៉ូណាស់ (Trichomoniasis)។

ចំណោមមេរោគខ្លាំងៗ ដូចជា មេរោគអេដស៍ រោគស្វាយ និង រោគរលាកថ្លើមប្រភេទ B អាចចម្លងពីម្តាយទៅកូនអំឡុងពពោះ ពេលកើត និង ឆ្លងតាមការបញ្ចូលឈាម ប៉ះពាល់ឈាម។ ផលពិបាកនៃជំងឺរុំារ៉ៃទាំងនេះ អាចធ្វើឱ្យស្ត្រីប្រឈមជំងឺរលាកអាងត្រគាក (PID) ដែលប៉ះពាល់ដល់ស្បូន ជាករណីបណ្តាលឱ្យគ្មានកូន និង គ្មានលទ្ធភាពមានកូន, ពពោះកូនក្រៅស្បូន និង ឈឺអាងត្រគាករ៉ាំរ៉ៃ។

-រោគសញ្ញា

រោគសញ្ញានៃជំងឺកាមរោគមានដូចជា ៖ មានដំបៅនៅលើប្រដាប់ភេទ, រន្ធគូទ, មាត់, នោមមកក្តៅ ក្រហាយ ផ្សា, មានហូរទឹកសថ្លា និង ខ្ទុះចេញពីបង្ហួរនោម, មានរមាស់នៅប្រដាប់ភេទ, ធ្លាក់ស ធុំក្លិន និង ឈឺចាប់ពេលរួមភេទ ឬ មានឈាម។

-វិធីបង្ការ

វិធីតែមួយគត់ ដែលអាចកាត់បន្ថយការប្រឈមជំងឺកាមរោគ គឺការមិនប្រឡូកក្នុងការរួមភេទ តែបើមានទំនាក់ទំនងផ្លូវភេទ អ្នកជំនាញពី VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មានចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព បានណែនាំវិធីបង្ការការឆ្លងជំងឺកាមរោគមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ ការទៅធ្វើតេស្តរកជំងឺកាមរោគ ដឹងពីប្រវត្តិរបស់ដៃគូ និង ការពិចារណាទៅលើការចាក់វ៉ាក់សាំងការពារជំងឺខ្លះ ដូចជា ជំងឺមហារីកមាត់ស្បូន ជាដើម។

ចុះចំណែកការបង្ករោគនៅប្រដាប់បន្តពូជ Reproductive Tract Infections (RTIs) វិញ?

ដោយឡែកពីជំងឺកាមរោគ ការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) គឺជាការឆ្លងរោគនៃសរីរាង្គបន្តពូជ បង្កឡើងដោយមេរោគ រោគផ្សិត ប៉ារ៉ាស៊ីត និង បង្ករោគកើតពីក្នុងខ្លួនមនុស្ស (endogenous infections) ជាពិសេសនៅក្នុងទ្វារមាសស្ត្រី ដែលមានបាក់តេរីបង្កពីរចម្បងគឺ bacterial vaginosis និង vulvovaginitis candidiasis។ បាក់តេរីទាំងនេះ ភាគច្រើនមិនឆ្លងតាមការរួមភេទទេ ពោលគឺពួកវាអាចកើតឡើងចំពោះស្ត្រីពុំធ្លាប់រួមភេទ និង វាធ្វើឱ្យរលាកទ្វារមាសរបស់ស្ត្រី។

ការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) ក៏កើតឡើងពីការឆ្លងមេរោគពីខាងក្រៅ (exogenous infections) ផងដែរ។ តួយ៉ាង ការបង្ករោគដោយវិធីសាស្ត្រផ្នែកវេជ្ជសាស្ត្រផ្សេងៗ ដែលគ្រូពេទ្យបានប្រើប្រាស់ ឬ តាមការពិនិត្យ ឬ តាមមធ្យោបាយវេជ្ជសាស្ត្រនានា ដែលប្រើប្រាស់ក្នុងពេលមានផ្ទៃពោះ ពេលសម្រាលកូន ក្រោយសម្រាលកូន ឬ ពេលកំពុងអនុវត្តផែនការគ្រួសារ។ ឧទាហរណ៍ ការដាក់កងក្នុងស្បូន និង ការព្យាបាលរោគស្ត្រី ជាដើម។

មេរោគអាចត្រូវបានរុញច្រានទៅក្នុងផ្នែកខាងលើនៃប្រដាប់បន្តពូជអំឡុងពេលអនុវត្តវិធីសាស្ត្រផ្នែកវេជ្ជសាស្ត្រផ្សេងៗ ឆ្លងកាត់តាមមាត់ស្បូន ហើយនាំឱ្យវាបង្កទៅជាការបង្ករោគធ្ងន់ធ្ងរនៅតាមដៃស្បូន និង សរីរាង្គផ្សេងៗនៅអាងត្រគាក។ ម្ជុលដែលមានមេរោគ ឬ ឧបករណ៍ដទៃទៀត អាចចម្លងមេរោគបាន បើគ្មានការត្រួតពិនិត្យលើការសម្លាប់មេរោគឱ្យបានត្រឹមត្រូវ។

-រោគសញ្ញា

រោគសញ្ញានៃការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) អាស្រ័យទៅតាមប្រភេទនៃការឆ្លងមេរោគ និង សរីរាង្គបន្តពូជ ដែលរងផលប៉ះពាល់។ យ៉ាងណាមិញ ស្ត្រីអាចសម្គាល់រោគសញ្ញាទូទៅដូចជា ៖ ទឹករំអិលទ្វារមាសមានសភាពមិនធម្មតា និង ក្លិនមិនល្អ, ឈឺអាងត្រគាក, ឈឺចាប់អំឡុងពេលរួមភេទ, មានអារម្មណ៍រលាក និង រមាស់នៅតំបន់ប្រដាប់ភេទ, ធ្លាក់ឈាមរដូវមិនទៀង ឬ ហូរឈាមខ្លាំង, ហូរឈាមក្រោយអស់រដូវ, នោមញឹកញាប់ និង មានអារម្មណ៍ឈឺ ឬ មិនស្រួលនៅពេលនោម ឬ ការលូតលាស់មិនធម្មតាផ្សេងៗនៅលើប្រដាប់បន្តពូជ។

-វិធីបង្ការ

ការការពារខ្លួនពីការបង្ករោគនៅប្រដាប់បន្តពូជ (RTIs) គឺជាការថែទាំដ៏មានសារសំខាន់ចំពោះសុខភាពបន្តពូជ។ គន្លឹះការពាររួមមាន ៖ ប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ, ធ្វើតេស្តរកមើលរោគនៅប្រដាប់បន្តពូជជាប្រចាំ, រក្សាអនាម័យទ្វារមាស និង ទ្វារលាមក ហើយជៀសវាងប្រើសាប៊ូមានជាតិកាត់, ចាក់វ៉ាក់សាំងប្រឆាំងវីរុស ដូចជា HPV ដែលអាចកាត់បន្ថយហានិភ័យមេរោគបង្កនៅប្រដាប់បន្តពូជ ជាពិសេសការពារជំងឺមហារីកមាត់ស្បូន។

ដូចបានជ្រាបខាងលើ ការបង្ករោគតាមការរួមភេទ និង ប្រដាប់បន្តពូជ អាចមានផលប៉ះពាល់ទាំងសុខភាពផ្លូវភេទ ប្រព័ន្ធបន្តពូជ និង សុខុមាលភាពទូទៅ។ ការស្គាល់ពីរោគសញ្ញា និង ស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រភ្លាមៗ គឺជារឿងដ៏សំខាន់សម្រាប់គ្រប់គ្រងការឆ្លងទាំងនេះ។ ជាដំបូន្មានពីអ្នកជំនាញ VIYA Cambodia ផងនោះ ការទទួលខុសត្រូវទៅលើសុខភាពផ្លូវភេទរួមមាន ការប្រើប្រាស់ស្រោមអនាម័យ ការមានដៃគូតែមួយ និង ការសម្អាតឧបករណ៍កម្សាន្តផ្លូវភេទ ជាដើម។ ការទៅពិនិត្យសុខភាពជាប្រចាំ និង ពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញនូវក្តីបារម្ភផ្សេងៗ គឺមានសារសំខាន់ណាស់ក្នុងការធ្វើរោគវិនិច្ឆយទៅលើបញ្ហាទាក់ទងនឹងទ្វារមាស។

បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីសុខភាពផ្លូវភេទ យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បានចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :
Hotline: 012 999 124/ 078 999 124/ 010 485 585
Facebook Page: https://www.facebook.com/viyacambodiapsi
Telegram: https://t.me/viyacambodia
TikTok: @viya.cambodia
Instagram: viyacambodia
Website: https://www.viyahealth.com.kh

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ព័ត៌មានបន្ថែម

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ