មនុស្សស្រី ពេលបានប្ដីចេះយល់ចិត្តជារឿងមួយ តែបើបានម្តាយក្មេកមានចិត្ត ៥ នេះទៀត ជីវិតនឹងមានសុភមង្គលខ្លាំង

Share This

ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានជីវិតគ្រួសារមួយដែលមានសុភមង្គល ទទួលបានការស្រលាញ់ពីស្វាមីផង និង ក្រុមគ្រួសារខាងស្វាមីផងដែរ។ រៀបការក្លាយជាគ្រួសារតែមួយ អ្វីដែលស្ត្រីភរិយាចង់បានលើសពីស្វាមី គឺការមានម្តាយក្មេកដែលចិត្តល្អ ចេះស្រលាញ់ដូចជាកូនបង្កើត ដែលមិនដូចក្នុងរឿង «កូនប្រសាស្រី» ដែលកំពុងផ្ទុះល្បីនោះឡើយ។ យើងសូមលើកពីម្តាយក្មេក ៥ ប្រភេទ បើអ្នកកំពុងត្រៀមក្លាយជាកូនប្រសា ឬមួយកំពុងជាកូនប្រសា ចាត់ទុកថាអ្នកពិតជាសំណាងបំផុត។

១. ម្តាយក្មេកតែងតែគាំទ្រ

គាត់ជាម្តាយក្មេកដែលជួយណែនាំផ្លូវ និងផ្តល់ដំបូន្មាន ដោយគ្មានការបង្ខំឬលម្អៀងទៅខាងណាមួយឡើយ។ គាត់គោរពព្រំដែនរបស់អ្នក និង ស្តាប់នូវអ្វីដែលអ្នកបារម្ភខ្វាយខ្វល់  ហើយផ្តល់ការគាំទ្រដល់អ្នកជានិច្ច។

២. ម្តាយក្មេកប្រៀបដូចជាមិត្តយល់ចិត្ត

គាត់ជាម្តាយក្មេកដែលគិតពីអារម្មណ៍កូនប្រសា ដោយសារដើមឡើយគាត់ក៏ធ្លាប់ស្ថិតក្នុងស្ថានភាពដូចគ្នា។ គាត់បើកចិត្តក្នុងការស្តាប់ និយាយយល់ចិត្ត និង ផ្តល់កម្លាំងចិត្តដល់អ្នក ជួនពេលខ្លះទោះគាត់រវល់ តែគាត់នឹងឆ្លៀតពេលជួបជជែកជាមួយអ្នក ដើម្បីឱ្យអ្នកបានធូរស្រាលអារម្មណ៍ផងដែរ។

៣. ស្រលាញ់ដូចគ្រួសារតែមួយ

គាត់ជាម្តាយក្មេកដែលធ្វើឱ្យកូនសា និង អ្នករាល់គ្នាមានអារម្មណ៍ទទួលបានការស្វាគមន៍ជានិច្ច។ គាត់ស្រលាញ់អ្នកបីដូចជាកូនបង្កើត ជាគ្រួសារតែមួយ។ គាត់ជាមនុស្សគោលម្នាក់នៃគ្រួសារ ដែលបង្កើតការជួបជុំដើម្បីគ្រប់គ្នាមកពីគ្រប់ឋានៈបានភ្ជាប់ទំនាក់ទំនង។ ឱ្យតែមានកម្មវិធីបុណ្យទាន ឬជួបជុំក្រុមគ្រួសារ គាត់តែងតែអញ្ជើញអ្នក ហើយទទួលស្វាគមន៍អ្នកយ៉ាងកក់ក្តៅ។

៤. ផ្តល់ជំនួយជានិច្ច

ម្តាយក្មេកប្រភេទនេះគោរពឱ្យតម្លៃលើភាពឯករាជ្យរបស់អ្នក ប៉ុន្តែគាត់នឹងផ្តល់ជំនួយជានិច្ច បើសិនអ្នកត្រូវការ។ មិនថាការជួយមើលកូន ការងារផ្ទះ ឬសកម្មភាពគ្រួសារណាមួយ គាត់នឹងស្ម័គ្រចិត្តជួយដោយមិនរំពឹងចង់បានអ្វីឡើយ។

៥. តែងតែអបអរ

គាត់រក្សាអាកប្បកិរិយាវិជ្ជាមាន និង នាំមកនូវភាពរីករាយចំពោះគ្រួសារ។ មិនថាអ្នកជោគជ័យធំឬតូច គាត់តែងតែអបអរ ធ្វើឱ្យអ្នកមានអារម្មណ៍ត្រូវបានកោតសរសើរ និង លើកតម្កើង៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទាន់ហេតុការណ៍! ថ្ងៃទី ១២-១៣ នេះ កងកម្លាំងប៉ារ៉ា និង តម្រួតព្រំដែនថៃ បានរាយលួសបន្លា និង ដាក់កង់ឡាន នៅភូមិជោគជ័យ ក្នុងទឹកដីរបស់កម្ពុជា

កូនភ្លាត់មាត់ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ ដល់ប្ដីលួចតាមដានស្រាប់តែធ្លាក់ថ្លើមក្ដុក ព្រោះប្រពន្ធទៅលួចហូបចុករបស់ក្រៅផ្ទះសោះ

រឿងតូចក្លាយជារឿងធំ! ប្ដីប្រពន្ធមួយគូនៅចិន ឈ្លោះគ្នាខ្លាំងដល់ថ្នាក់ប្ដឹងផ្ដល់លែងលះចែកទ្រព្យគ្នា ដោយសារពងទាមួយគ្រាប់

ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្នះខ្នែងដៃជើង ចុះខេត្តរួមចំណែកជួយរៀបចំស្បៀង និង ធ្វើនំខ្មែរត្រៀមសម្រាប់កងទ័ពជួរមុខ

សិប្បកម្មមួយកន្លែងនៅកំបូល នាំចូលប៊ីចេង ម្សៅស៊ុបពីចិនខុសច្បាប់ តែដាក់យីហោថាផលិតនៅថៃ រួចលក់ចែកចាយនៅខ្មែរ

ព័ត៌មានបន្ថែម

តាមការស្រាវជ្រាវ អ្នកសម្រេចក្ដីសុខដោយខ្លួនឯង មិនថាប្រុស ឬស្រីទេ ភាគច្រើនស្រមៃគិតដល់មុខគូស្នេហ៍ចាស់ ឬ Ex

ចូលវ័យ ៣០+ ឆ្នាំ បើចង់ធ្វើការឱ្យដូចក្មេង Gen Z ខ្លាំងខាងគំនិតច្នៃប្រឌិត សម្រស់ទាក់ទាញ សាកគន្លឹះ ៤ នេះនឹងបានផលពេញបឹប

ប្រាប់យកតែបុណ្យទេ! ចំណុច​ពិសេស​​ ​៥​ ​យ៉ាង​​របស់​គ្រូបង្រៀន​ ​បើ​បាន​ធ្វើ​ប្ដី ឬ ប្រពន្ធ​ គឺ​សំណាងមួយជីវិត

បានជួបឬនៅ? បុគ្គលិក Toxic ៦ ប្រភេទ ម្ង៉ៃៗធ្វើខ្លួនដូចស្នំដំណាក់ក្រោយរកតែរឿងកូរក្រុមការងារ បង្កើតចលាចលក្នុងក្រុមហ៊ុន

អ្នកធ្វើការ Office បើមិនឧស្សាហ៍ធ្វើរឿង ៥ យ៉ាងនេះទេ ប្រាក់ខែអាចនៅនឹងថ្កល់ ស្រួលមិនស្រួលមេដកចោលដូចស្ពៃ

សម្គាល់មើល៍រាល់ថ្ងៃមានមិត្តពិត ឬមិត្តពស់? រាប់អានគ្នាយូរឆ្នាំ មិត្តពិតប្រាកដនឹងស្តែងតាមរយៈទង្វើទាំងនេះ

ជាងពាក់កណ្ដាលឆ្នាំ ២០២៥ ហើយ បើនៅតែធ្វើឡែរៗស្ពាយចរិត ៥ នេះតាមខ្លួនទៀត ជីវិតនេះបើមិនសៀង ក៏ស្ពៃដែរ

មន្តស្នេហ៍បងទាហាន! ចំណុចពិសេស ៥ យ៉ាងរបស់ទាហាន បើបានធ្វើប្តី ដឹងតែសំណាងមួយជីវិត

ស្វែងរកព័ត៌មាន​ ឬវីដេអូ