ទំនាយតាមថ្ងៃសង្ក្រាន្តទាំង ៣ ថ្ងៃក្នុងឆ្នាំម្សាញ់ ២០២៥ នេះ មានមន្រ្តីរាជការ ឧកញ៉ា អ្នកធំ អាចប្រទះបញ្ហា ឬខូចបុណ្យស័ក្ដិ

Share This

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។

តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្តនៃឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ដូចខាងក្រោម ៖

១. ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ចូលឆ្នាំត្រូវនឹងថ្ងៃច័ន្ទ ទំនាយថាឆ្នាំនេះនឹងចាញ់សេនាបតី អ្នកធំ ឧកញ៉ា លោកជំទាវទាំងឡាយ (ចាញ់មានន័យថា ខូចបុណ្យស័ក្តិ អន់រាសី មានវិបត្តិ)។ ភ្លៀងនឹងមានដើមឆ្នាំស្រូវអង្ករល្អណាស់ តែមនុស្សនៅជួបផលលំបាកឱ្យក្រែងប្រយ័ត្នក្សត្រ និង មន្ត្រី ជំទាវខុណ្ណាងធ្វើអាក្រក់ធ្វើបាប នឹងកើតមានការតស៊ូរើបម្រះ មនុស្សនឹងកើតជំងឺតម្កាត់ច្រើន។

២. ទំនាយថ្ងៃវ័នបត ៖ ត្រូវនឹងថ្ងៃអង្គារ ទំនាយថាឆ្នាំនេះស្លាម្លូរស្រូវ អង្ករ ត្រី សាច់នឹងថ្លៃ អាមាត្យ មន្ត្រី នឹងខូចបុណ្យស័ក្តិ ឬ ត្រូវក្តៅក្រហាយចិត្តយ៉ាងច្រើន។

៣. ទំនាយថ្ងៃឡើងស័ក ៖ ត្រូវនឹងថ្ងៃពុធ ទំនាយថាឆ្នាំនេះរាជបណ្ឌិត បរោហិត អាចារ្យហោរា នឹងមានសេចក្តីសុខសម្រាន្តជាអនេក ប៉ុន្តែមានដង្កូវ ក្រាស៊ីស្រូវ។

គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ជាមគ្គនាយិកាព្រះនាម គោរាគទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ប៉ិចឡើងល្បែង! ក្មេងទំនើងថៃមួយក្រុមមិនគិតរៀនសូត្រ ទំនេរផ្ដុំគ្នាលេងហ្គេម យូរៗទៅបែកគំនិតបើកវេបសាយល្បែងអនឡាញខុសច្បាប់

ព័ត៌មានបន្ថែម

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

ប៉ិចឡើងល្បែង! ក្មេងទំនើងថៃមួយក្រុមមិនគិតរៀនសូត្រ ទំនេរផ្ដុំគ្នាលេងហ្គេម យូរៗទៅបែកគំនិតបើកវេបសាយល្បែងអនឡាញខុសច្បាប់

កៀកថ្ងៃមែនទែនហើយ! ក្រសួងបញ្ជាក់ បាក់ឌុប ២០២៥ និទ្ទេស A ត្រូវមានពិន្ទុសរុបយ៉ាងហោច ៤២៧ ពិន្ទុឡើង និង និន្ទេសផ្សេងទៀត គឺត្រូវកំណត់បែបនេះ

ចិន រងការវា-យប្រហា-រដោយព្យុះ «កាជិគី» ខ្យល់បោកបក់ខ្លាំងក្លា បណ្ដាលឱ្យរលំដើមឈើធំៗពេញដងផ្លូវ បង្កការខូចខាតធ្ងន់ធ្ងរ

កំពុងផ្ទុះសរសើរ ភាពអង់អាចក្លាហានរបស់ប្រជាពលរដ្ឋខ្មែរនៅអូរបីជាន់ បានដេញទាហានថៃឱ្យដកថយវិញ និង រើបន្លាលួសចេញ

ដកលុយបង់ថ្លៃសាលាចៅទៅកែសម្ផស្ស ព្រោះជឿគ្រូថា ស្នាមជ្រួញលើមុខចេញសញ្ញាជើងក្អែក នាំឱ្យប្ដីមានស្រី

(វីដេអូ) ពន្លឺអនាគតចាប់ផ្ដើមមានរស្មី!​ Nelly បង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំ បន្ទាប់ពីទទួលបានការអាណិតស្រឡាញ់ពីមហាជន

ស្វែងរកព័ត៌មាន​ ឬវីដេអូ