ថ្មីៗកន្លងទៅនេះ មានការចែកចាយវីដេអូឃ្លីបមួយនៅក្នុងបណ្តាញសង្គមប្រទេសថៃ ដោយវីដេអូនោះបានបង្ហាញឱ្យឃើញពីការផ្ទុះឆេះឡានផ្ទុកលាមកមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់របួសយ៉ាងដំណំស្មានមិនដល់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ដោយតាមរយៈវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា គេឃើញបុរសម្នាក់កំពុងអង្គុយលើឡានដឹកលាមកនោះ ទំនងជាកំពុងរៀបចំទុយោ និង ប្រដាប់ប្រដាសម្រាប់ទៅបូមនៅកន្លែងណាមួយ។ ខណៈរៀបចំមិនទាន់ហើយផង ស្រាប់តែឡាននោះផ្ទុះឆេះចេញអណ្តាតភ្លើងហ៊ុយផ្សែងទ្រុប ហើយខ្ទាតលាមកពេញទីនោះ ឯបុរសដែលនៅលើឡានបានរងឥទ្ធិពលផ្ទុះនោះរហូតរហែកអាវខ្ទេចចេញពីខ្លួន ឯសក់ក៏បះច្រូង ព្រមទាំងបង្កឱ្យមានរបួសទៀតផង។

យ៉ាងណាមិញ ហេតុការណ៍មួយនេះត្រូវបានគេចែកចាយច្រើនណាស់នៅក្នុងបណ្តាញសង្គមឯប្រទេសថៃ ដោយម្នាក់ៗនាំគ្នាវែកញែកពីមូលហេតនៃការផ្ទុះ ហើយមានអ្នកខ្លះក៏នាំគ្នាអាណិតបុរសដែលជាកម្មករនៅលើឡាននោះដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
