រៀបការបាន ១ ឆ្នាំ Dan និង Pettie ទម្លាយរឿងមួយយ៉ាងមានន័យដល់អ្នកគាំទ្រ
ដូចដែលប្រិយមិត្តបានដឹងហើយថា តារាចម្រៀង និង សម្ដែងលោក Dan និង នាង Pettie គឺជាគូស្នេហ៍ Goal មួយគូដែលស្រឡាញ់គ្នាជាសង្សារមករយៈពេល ១០ ឆ្នាំហើយ។ ដោយឡែក កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ តារាស្រីប្រុសគូនេះក៏បានកាន់ដៃគ្នាចូលរោងការហើយដែរ ដោយពេលនេះក្លាយជាប្តីប្រពន្ធដ៏ផ្អែមល្ហែមក្នុងរង្វង់សិល្បៈថៃ។
ក្រោយពីរៀបការបាន ១ ឆ្នាំ គេសង្កេតឃើញថាគូស្វាមីភរិយាគូនេះល្អូកល្អិនគ្នាខ្លាំង ហើយរស់នៅពពេញដោយក្តីសុខ។ ជារឿយៗមហាជនតែងតែសួរនាំអ្នកទាំងពីរជុំវិញយកកូន ខណៈដែលគូស្វាមីភរិយាគូនេះរៀបការបាន ១ ឆ្នាំហើយពុំសូវជាបង្ហើបពីរឿងរ៉ាវនេះឡើយ។
តួយ៉ាង កាលពីពេលថ្មីៗនេះ តារាប្រុស Dan និង Pettie បានទម្លាយហើយថា ពេលនេះអ្នកទាំងពីរកំពុងតែមានគម្រោងយកកូនដូចជាគូស្វាមីភរិយាអ្នកសិល្បៈថៃផ្សេងទៀតដែរ ណាមួយតារាប្រុស Dan ពេលនេះក៏បានត្រៀមខ្លួនធ្វើជាឪពុកគេដែរ។ ងាកទៅមើលអ្នកគាំទ្រវិញ ក្រោយពី Dan និង Pettie ទម្លាយបែបនេះគេឃើញថាមានការជូនពរព្រោងព្រាតដោយរំពឹងថានឹងមានដំណឹងល្អឆាប់ៗ៕