មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីបានជ្រាបករណីបុរសម្នាក់រងរបួសធ្ងន់ កំឡុងពេលឡើងចាប់សត្វព្រាបលើវិហារ ក្នុងវត្តអារាមមួយស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។
ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យបានដឹងថា នៅព្រឹកព្រលឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ មានករណីបុរសម្នាក់ឡើងចាប់សត្វព្រាប នៅលើព្រះវិហារវត្តធម្មមង្គលសក្ការៈ ស្ថិតនៅភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពបានឱ្យដឹងទៀតថា បន្ទាប់ពីចាប់បានសត្វព្រាបជាច្រើនក្បាលហើយ ស្រាប់តែជាអកុសល បុរសខាងលើបានរអិលធ្លាក់ចុះមកក្រោម បណ្តាលឱ្យរងរបួសធ្ងន់។ ក្រោយកើតហេតុ បុរសរូបនេះត្រូវបានរថយន្តសង្គ្រោះមកទទួលនៅវត្តធម្មមង្គលសក្ការៈ ដើម្បីបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យ៕