ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការចែករំលែក និង វែកញែកជាបន្តបន្ទាប់ក្នុងរឿងរ៉ាវមួយទាក់ទងក្នុងចង្កោមអ្នកលក់អនឡាននៅកម្ពុជា ក្រោយពីបានឃើញសំណេរដ៏វែងទម្លាយពីរឿងរ៉ាវដ៏ជូរចត់របស់នារីម្នាក់នៅក្នុងគ្រុបនៅលើហ្វេសប៊ុក។

សំណេរក្នុងគ្រុបនៅលើហ្វេសប៊ុកនោះបានឱ្យដឹងថា មាននារីជាកូនចៅម្នាក់ត្រូវបានប្តីម្ចាស់ប៊្រេនល្បីមួយធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញទៀតផង។ សំណេរនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជនអ្នកលេងហ្វេសប៊ុក។


យ៉ាងណាមិញ ជាមួយនឹងសំណេរដែលកំពុងផ្ទុះល្បី និង មានការចែករំលែកនេះ បានធ្វើឱ្យមហាជនជាច្រើនចាប់ផ្តើមបញ្ចេញមតិផ្សេងៗគ្នា។ បើងាកមើលក្នុងចង្កោមអ្នកលក់អនឡាញវិញ គេក៏កំពុងឃើញមានការលើកដាក់រឿងរ៉ាវនេះទៅអ្នកនេះអ្នកនោះមិនដាច់ ហើយក៏មានខ្លះលើកឡើងថា អាចជារឿងប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។

ស្របគ្នាជាមួយរឿងកំពុងផ្ទុះនេះ បើងាកទៅមើលអ្នកលក់អនឡាញល្បីម្នាក់ឈ្មោះ ចែយៀក គេបានឃើញមានអ្នកលេងហ្វេសប៊ុកម្នាក់បានទាញឈ្មោះប្ដីរបស់នាងចូលពាក់ព័ន្ធក្នុងរឿងខាងលើ រហូតធ្វើឱ្យអ្នកនាងចេញមុខប្រតិកម្ម និង ការពារភាពថ្លៃថ្នូររបស់ប្តីភ្លាមៗ។
ចែយៀក បានឆ្លើយតបផាំងៗថា ៖ «ស្អីគេ ខមមិន (ប្តីចែយៀកហេីយ emoji ទឹកភ្នែកហ្នឹង?) មុនសង្ស័យនរណាម្នាក់ ស៊ើបមេីលប្រវត្តិគ្រួសារគេឱ្យច្បាស់សិន។ គ្រួសារខ្ញុំហ៊ានធានាភាពថ្លៃថ្នូរជាគំរូសង្គម គ្មានថ្ងៃសាងរឿងអសោច ស្រលាញ់បំផុតគឺកិត្តិយស ស្អប់ណាស់ទង្វេីផិតក្បត់ មិនថាក្នុងក្រុមការងារ ឬ គ្រួសារ។ ថ្ងៃនេះចេញមុខការពារប្តីហេីយ ប៉ះប្តីខ្ញុំ គឺមិនលេីកលែងឱ្យទេ គឺអាចថាដាច់ខាតព្រោះអយុត្តិធម៌សម្រាប់ប្តីខ្ញុំពេក ព្រោះឧត្តមស្វាមីខ្ញុំ គឺកំពូលមនុស្សហេីយ ស្មោះត្រង់ ស្លូតត្រង់ តស៊ូ ម៉ត់ចត់ ស៊ើបតាំងពីស្រុកកំណេីតមកបានថាប្រវត្តិម៉េច ហេីយមនុស្សលំដាប់ខ្ញុំគ្មានថ្ងៃល្ងង់ គ្រាន់តែមេីលមនុស្សឱបជាប់ទ្រូងនោះទេ។ ហ៊ាននិយាយថាធ្វេីបុណ្យម្តងៗ គឺតែងផ្សងជួបគ្រប់ជាតិឱ្យតែមាននិស្ស័យ»៕





 
				 
															 
															 
															 
															 
															 
															 
															 
															