មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទាក់ទិនទៅនឹងករណីម្ដាយជាប់រវល់លក់លៀសហាល ក្មេងប្រុសជាកូនមួយរូបបានរអិលជើងធ្លាក់ចូលទៅក្នុងស្ទឹងដើមមាន នៅចំណុច សួនច្បារមាត់ស្ទឹងដើមមៀន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានដែលមានគណនីឈ្មោះ រ័ត្ន សុខជា បានបញ្ជាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា នៅរសៀលនេះ មានករណីម្តាយជាប់រវល់លក់លៀសហាល ក៏ទុកឱ្យកូនលេងនៅសួនច្បារមាត់ស្ទឹងដើមមៀន ជាមួយក្មេងដទៃទៀត ស្រាប់តែរអិលជើងធ្លាក់ចូលទឹក ទើបក្មេងៗលេងជាមួយរត់មកប្រាប់បង្ករជាការភ្ញាក់ផ្អើល នៅចំណុចសួនច្បារមាត់ស្ទឹងដើមមៀន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នាររសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។
ក្រោយកើតហេតុភ្លាមៗ ពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចចុះជួយអន្តរាគមន៍ ពិសេសបានបងប្អូនខ្មែរឥស្លាមជួយមុជទឹករាវរក រហូតបានឃើញ ដោយចិត្តម្តាយមិនទាន់អស់ចិត្ត ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈក្តីសង្ឃឹមគឺតិចបំផុត៕
ប្រភព ៖ រ័ត្ន សុខជា