សិទ្ធី នីកា និងអ្នកជំនាញជំងឺបេះដូង៖ ការថែទាំបេះដូងតាមរយៈការយល់ដឹងពីជំងឺបេះដូងគឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុធំ

Share This

ផ្អែកតាមចំនួនអ្នកស្លាប់ច្រើននៅកម្ពុជា (យោងតាម WHO)។ ទោះបីជាយ៉ាងនេះក្តី មិនមានមនុស្សជាច្រើនដឹងទេថា ត្រឹមតែការផ្លាស់ប្តូរតិចតួចក្នុងរបៀបរស់នៅ និងអាហារូបត្ថម្ភ ក៏អាចជួយឲ្យបេះដូងរឹងមាំ និងកាត់បន្ថយហានិភ័យនៃជម្ងឺនេះបានដែរ។

ដើម្បីថែទាំសុខភាពបេះដូងល្អត្រូវចាប់ផ្តើមពីការយល់ដឹងអំពីបេះដូង

មនុស្សជាច្រើននៅតែមានការយល់ច្រឡំថា ជម្ងឺបេះដូងតែងតែកើតឡើងចំពោះមនុស្សចាស់ អ្នកលើសទម្ងន់ ឬជម្ងឺតំណពូជ។ ក្នុងរបាយការណ៍តាមទូរទស្សន៍ “ការយល់ច្រឡំដ៏ស្ងៀមស្ងាត់ដែលកំពុងមានគ្រោះថ្នាក់ដល់បេះដូង” ដែលទើបតែចាក់ផ្សាយក្នុងកម្មវិធីព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ CTN, Bayon និង HMTV ដែលក្នុងនោះលោកវេជ្ជបណ្ឌិត យូដាលីន ជាប្រធានផ្នែកបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យ កាល់ម៉ែតបានបង្ហាញពីការព្រមានច្បាស់លាស់ចំពោះការគិតបែបនេះ។

លោកបានបញ្ជាក់ថា ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ ហើយបានអះអាងថា នេះគឺជាការយល់ច្រឡំគួរឲ្យកង្វល់ និងមានគ្រោះថ្នាក់។ ដោយសារតែការយល់ខុសនាំឲ្យមានរបៀបរស់នៅ និងរបបអាហារដែលមិនមានសុខភាពល្អហើយអាចបង្កការខូចខាតដល់បេះដូងដែលយើងមិនដឹងខ្លួន។ តាមពិតទៅ មូលហេតុសំខាន់នៃបញ្ហាបេះដូងគឺការកង្វះការមានចលនា និងរបបអាហារមិនសមស្រប ដែលបរិភោគកូឡេស្តេរ៉ូលច្រើន។

ដើម្បីបំភ្លឺច្បាស់អំពីរបបអាហារបែបវិទ្យាសាស្ត្រដែលល្អសម្រាប់បេះដូង លោកវេជ្ជបណ្ឌិត យូដាលីន បានផ្តោតលើប្រភពជាតិខ្លាញ់ដែលមានប្រយោជន៍ ជាមួយនឹងចំណុចសំខាន់ ៣ ដែលដើរតួនាទីដូច“កូនសោសំខាន់” ក្នុងការការពារ និងកាត់បន្ថយជម្ងឺបេះដូង។

តារាសម្តែង សិទ្ធី នីកា៖ «បេះដូងមានសុខភាពល្អ ចាប់ផ្តើមពីជម្រើសល្អសម្រាប់បេះដូង»

ដោយឃើញមនុស្សជាច្រើនជុំវិញខ្លួនត្រូវប្រឈមមុខនឹងជម្ងឺបេះដូងនៅវ័យក្មេង តារាសម្តែង សិទ្ធី នីកា បានធ្វើការកែប្រែជីវិតរបស់ខ្លួនតាំងពីដើមមកដើម្បីទទួលខុសត្រូវក្នុងការការពារ និងថែទាំសុខភាពបេះដូងរបស់ខ្លួន និងគ្រួសារ មុនពេលជួបប្រទះហានិភ័យនៃជម្ងឺនេះ។

ក្នុងវប្បធម៌កម្ពុជា បេះដូង(ចិត្ត) មិនត្រឹមតែជាអង្គធាតុរក្សាជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាទីកំណើតនៃមេត្តាករុណា ឥរិយាបទ និងអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ។ សម្រាប់ សិទ្ធី នីកា ទស្សនវិជ្ជានេះគឺជាមគ្គុទេសក៍ក្នុងជីវិតរបស់នាង៖ បេះដូងមានសុខភាពមិនត្រឹមតែជួយឲ្យនាងអាចបន្តដេញតាមក្តីស្រមៃក្នុងវិស័យ​សិល្បៈដោយមិនធុញទ្រាន់ទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានរឹងមាំ ដើម្បីឲ្យនាងអាចបន្តផ្សព្វផ្សាយសេចក្តីស្រឡាញ់ ដល់មនុស្សដែលកំពុងប្រឈមនឹងការលំបាក។

ការធ្វើចលនាតិចតួចរាល់ថ្ងៃជួយឲ្យនាងរក្សាទាំងក្តីរីករាយ និងភាពកក់ក្ដៅក្នុងបេះដូង

ដើម្បីឲ្យបេះដូងពោរពេញទៅដោយថាមពល នាងផ្តោទលើទម្លាប់សាមញ្ញ៖ រក្សាការធ្វើចលនាស្រាលៗជារៀងរាល់ថ្ងៃ គេងឲ្យគ្រប់គ្រាន់ គិតអោយវិជ្ជមាន និងរក្សាទម្លាប់ញញឹមជានិច្ច។ ក្រៅពីនេះ សិទ្ធី នីកា ជឿជាក់ថា បេះដូងមានសុខភាពល្អ មិនមែនកើតឡើងត្រឹមតែពីការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែនាងជឿជាក់ថាបេះដូងមានសុខភាពល្អមកពីការចម្អិនម្ហូបនៅផ្ទះបាយផងដែរ។

ដោយហេតុនេះ នាងបានផ្តោតលើការជ្រើសរើសម្ហូបអាហារ និងគ្រឿងផ្សំសម្រាប់ចម្អិន ត្រូវតែមានសារធាតុដែលល្អសម្រាប់បេះដូង។ ឧទាហរណ៍ ចំពោះប្រេងចម្អិនអាហារ ដែលសិទ្ធី នីកា ផ្តល់អាទិភាពដល់ប្រេងអង្ករសម្រូប ប្រេងសណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន ព្រោះប្រេងចម្អិនទាំងនេះមានសារធាតុចិញ្ចឹមល្អសម្រាប់បេះដូង។

រាល់ថ្ងៃ នាងតែងតែរំលឹកខ្លួនឯងថា ការថែរក្សាបេះដូង គួរត្រូវធ្វើជាទម្លាប់ប្រចាំថ្ងៃ ដូចជារបៀបដែលយើងបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកជាទីស្រឡាញ់របស់យើង។

សិទ្ធី នីកា ជ្រើសរើសថែរក្សាបេះដូងតាមរយៈអាហារដែលមានសុខភាពល្អ ជាមួយប្រេងឆា Simply

ផ្ញើសារទៅកាន់បងប្អូនទាំងអស់គ្នា សិទ្ធី នីកា បានចែករំលែកថា៖

«ការថែរក្សាបេះដូង មិនត្រូវការដំណើរការធំធេងអ្វីឡើយ។ សូមចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗក្នុងរបបអាហារនិងក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ»

ប្រអប់: Simply ផលិតផលគុណភាពខ្ពស់របស់ក្រុមហ៊ុន Wilmar Group (Singapore) ដែលត្រូវបានតារាឈានមុខ និងគ្រួសារជាច្រើននៅកម្ពុជា ជឿជាក់ជ្រើសរើសប្រើប្រាស់។ ជាប្រេងឆាសុទ្ធ 100% ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់បេះដូង Simply ផ្តល់ជម្រើសជាច្រើនដូចជា ប្រេងសណ្តែកសៀង ប្រេងអង្ករសម្រូបនិងប្រេងផ្កាឈូករ័ត្នដែលរួមចំណែកថែរក្សាសុខភាពបេះដូង តាមរយៈអាហាររៀងរាល់ថ្ងៃ៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បាត់មុខយូរហើយ! មកដឹងបច្ចុប្បន្នភាពតួអង្គ ៤ រូប ក្នុងរឿង «ទឹកចិត្តបងស្រី» ល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ព័ត៌មានបន្ថែម

អ្នកនាង សិទ្ធី នីកា និងលោក សុ ធារិទ្ធិ ជាបុគ្គលគំរូក្នុងការរស់នៅ ដែលអនុវត្តទម្លាប់ល្អៗដើម្បីថែរក្សាសុខភាពបេះដូង

Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីបារាំង បានបរិច្ចាគទឹកប្រាក់ប្រមាណ 275,000 ដុលា្លរអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារភៀសសឹក និងកុមារកម្ពុជា

ឡិច ស៊ឺស ៖ បទពិសោធដ៏ឥតខ្ចោះ ផ្សារភ្ជាប់ជាមួយប្រណីតភាព នឹងកើតឡើងនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី

យុគសម័យថ្មីដ៏ក្លាហានសម្រាប់ហ៊ីបហបកម្ពុជានៅលើកញ្ចក់ទូរទស្សន៍: «The Next Level: RapStar»

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

ស្វែងរកព័ត៌មាន​ ឬវីដេអូ