ខ្មែរគាំទ្រខ្មែរ! លោកជំទាវអ្នកឧកញ៉ា សុខ សុខភាព ដឹកនាំសិល្បករផ្សព្វផ្សាយពីដំឡូងខ្មែរ

Share This

កសិករខ្មែរមានសង្ឃឹមហើយ! លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិការក្រុមហ៊ុនឆេមពានគ្រុប បានបង្កើតកម្មវិធី សាទរដំឡូងខ្មែរ ដោយដឹកនាំសិល្បករល្បីៗ និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ចុះទៅថតផ្សព្វផ្សាយពីសក្កានុពលដំឡូងខ្មែរ ដល់ចម្ការនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកជំទាវបានថ្លែងទៅកាន់កសិករថា ៖ «ដោយសារនាងខ្ញុំជាកូនខ្មែរ ហើយក៏បានបង្កើតក្រុមហ៊ុនឆេមពានគ្រុបក៏ជារបស់ខ្មែរ ហេតុដូចនេះនាងខ្ញុំតែងមានបំណងចង់លើកស្ទួយផលិតផលខ្មែរ។ តាមពិតដំឡូងខ្មែរយើងពិតជាមានគុណភាព និង រសជាតិឆ្ងាញ់ បើយើងនាំគ្នាជួយផ្សព្វផ្សាយគាំទ្រដំឡូងខ្មែរ នោះដំឡូងខ្មែរយើងនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយទីផ្សារដំឡូងរបស់បងប្អូនកសិករយើង ក៏នឹងកើនឡើងដែរ»

នៅក្នុងថ្ងៃនោះដែរលោកជំទាវ បានគាំទ្រដំឡូងខ្មែរដោយជាវដំឡូងពីបងប្អូនកសិករចំនួន ៣ តោន យកទៅរាជធានីភ្នំពេញ ហើយលោកជំទាវនឹងបង្កើតកម្មវិធីប្រគំតន្រ្តីហ្រ្គីត សារទរដំឡូងខ្មែរ ដើម្បីដាក់បង្ហាញដំឡូងខ្មែរជូនដល់មហាជនផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនឆេមពានគ្រុប ក៏បានសហការជាមួយចុងភៅជំនាញល្បីឈ្មោះ ដើម្បីបង្កើតរូបមន្តដំឡូងបំពងដែលមានរសជាតិប្លែកៗ ហើយសម្រេចបានលទ្ធផលល្អ គឺមានរសជាតិស្រួយឆ្ងាញ់ជាប់ចិត្ត ក្នុងនោះមានរសជាតិ សារ៉ាយ រសជាតិអំបិលម្ទេស រសជាតិដើម Original និង រសជាតិស៊ីឆ័ន។ ដំឡូងដែលទិញចំនួន ៣ តោននឹងចម្អិនចែកជូនបងប្អូនដោយឥតគិតថ្លៃ នៅរាជធានីភ្នំពេញ និង ជនបរទេសឱ្យស្គាល់អំពីរសជាតិឈ្ងុយឆ្ងាញ់របស់ដំឡូងបំពងខ្មែរ ហើយលោកជំទាវបានដាក់ឈ្មោះឱ្យថា Cambodian Chip។

លោកជំទាវមានគម្រោងសហការជាមួយនឹងចុងភៅដើម្បីបង្កើតដំឡូងមួយបែបទៀត ដែលមានឈ្មោះថា Cambodian Fried និង សំណូមពរដល់ម្ចាស់ភោជនីយដ្ឋាន ទាំងក្នុងប្រទេស និង នៅក្រៅប្រទេសទាំងអស់ ដែលមានមុខម្ហូបប្រើជាមួយ French Fried សូមបងប្អូនជួយប្រើ Cambodian Fried ជំនួសវិញ ដើម្បីសរបញ្ជាក់អត្តសញ្ញាណជាតិយើង និង ឱ្យបរទេសបានឃើញ និង ទទួលស្គាល់ថា Cambodian Fried ដែលធ្វើចេញពីដំឡូងខ្មែរគឺពិតជាមានរសជាតិឆ្ងាញ់ មិនចាញ់ដំឡូងបរទេសឡើយ។

នេះគឺជាការរួមចំណែកក្នុងការជួយលើកស្ទួយកសិផលខ្មែរ និង ជួយឱ្យទីផ្សារដំឡូងខ្មែរមានតម្រូវការកាន់តែច្រើន។ ខ្មែរជួយខ្មែរ! ខ្មែរគាំទ្រផលិតផលខ្មែរ! សង្ឃឹមថាកម្មវិធីសាទរដំឡូងខ្មែរ នឹងទទួលការគាំទ្រកាន់តែច្រើនពីសំណាក់បងប្អូនទូទាំងប្រទេស៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ